​ថៅកែ​គ្រឿងបន្លាស់​រថយន្ត​ត្រូវ​ជាប់ពន្ធនាគារ​១៨​ខែ​និង​សង​ប្រាក់​៨០​ម៉ឺន​ដុល្លារ​

1151
ចែករម្លែក

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី​២៨ ខែកក្កដា សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ផ្តន្ទាទោស​ថៅកែ​គ្រឿងបន្លាស់​រថយន្ត​ម្នាក់ ដាក់​ព​ន្ឋ​នាគារ ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​( ចេញ​សែក​អត់លុយ​) ព្រមទាំង​បង្គាប់ អោយ​សង​ប្រាក់​ទៅ​ដើមបណ្ដឹង​ចំនួន​៨០​ម៉ឺន​ដុល្លារ និង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​៦០០​លាន​រៀល​។​

​ជនជាប់ចោទ​ឈ្មោះ​អឿ អឿន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ
ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ ២០១៦ តាម​ពាក្យបណ្តឹង​របស់​បុរស​ជនជាតិ​ចិន​ឈ្មោះ Shao Jianfen​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៥ ជនជាតិ​ចិន​បាន​ព្រមព្រៀង​ប្រគល់​លុយ​ឲ្យ​ទៅ​ឈ្មោះ អឿ អឿន ចំនួន​៦.២០០.០០០​ដុល្លារ ដើម្បី​ប្រមូល​ទិញ​ឈើ​ធ្នង់​នៅក្នុង​ប្រទេស​កម្ពុជា​នាំចេញ​យកទៅ​ឲ្យ​ខ្លួន​ដោយ​ក្នុង​១​ខែ​ត្រូវប្រគល់​ឈើ​៤០​កុងតឺន័រ តែ​ឈ្មោះ អឿ អឿន គ្មាន​ឈើ​ស្របច្បាប់​ប្រគល់​ឲ្យ​ទេ​។

ក្រោយមក​ដោយសារតែ​គ្មាន​ឈើ ជនជាតិ​ចិន ក៏បាន​ទារលុយ​វិញ តែ​ឈ្មោះ អឿ អឿន​ចេះតែ​ពន្យារពេល ហើយ​ចុងក្រោយ​បានចេញ​សែក​មាន​ទឹកប្រាក់​ចំនួន​៨០​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​ជនជាតិ​ចិន​ដោយ​បើកប្រាក់​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ តែ​ពេល​យក​សែក​ទៅ​បើ​កនៅ ធនាគារ គេ​ថា​សែក​នេះ​មិនមាន​សាច់ប្រាក់​នោះទេ​។​

​ឈ្មោះ អឿ អឿន បាន​សារភាពថា នៅ​អំឡុង ឆ្នាំ ២០១៥ ខ្លួន​បាន​ចុះកិច្ចសន្យា​ជាមួយ​ជនជាតិ​ចិន​ក្នុង​ការប្រមូលទិញ​ឈើ​ពី​ក្រុមហ៊ុន​ទ្រី ភាព​ផ្គត់ផ្គង់​អោយ​ក្រុមហ៊ុន​ចិន​ក្នុង​មួយខែ​អោយបាន​៤០​កុង​ទែ​ន័​រ​។​ប៉ុន្តែ​ក្រោយមក​រដ្ឋាភិបាល​បាន​បិទ​មិនអោយ​មាន​ឈើ​ចេញ​ទើប​ខ្លួន​មិនអាច​ប្រមូល​ទិញ​ឈើ​បាន​៕S/​ដោយៈ ស្រី​លក្ខណ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម