មនុស្ស​៥​នាក់​ស្លាប់​បន្ទាប់ពី​រញ្ជួយ​ដី​ជាថ្មី​នៅ​កោះ​Lombok ប្រទេស​ឥណ្ឌូនេស៊ី

3060
ចែករម្លែក

រញ្ជួយ​ដី​កម្លាំង​៦,៩​រិ​ច្ឆ​ទ័​រ បាន​រញ្ជួយ​ញ័រ​កោះ​Lombok នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដោយបាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៥​នាក់ និង របួស​ច្រើន​នាក់​ដោយ​បង្ក​ការ​​ភ័យ​ស្លន់ស្លោ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​១៩​ខែសីហា ។​

​ការរញ្ជួយ​ដី​ជា​បន្តបន្ទាប់ បាន​កើតឡើង​រហូតដល់​ថ្ងៃអាទិត្យ ដែល​ពីដំបូង​រញ្ជួយ​ដី​នេះ ត្រូវបាន​រា​យា​ការណ៍​ថា​មាន​កម្លាំង​រញ្ជួយ​៦,៣​រិ​ច្ឆ​ទ័​រ​នៅ​មុនពេល​ថ្ងៃត្រង់​ ដែល​បាន​បង្ក ឱ្យមាន​បំណាក់​ដី​និង​បាន​បណ្តាលឱ្យ​មនុស្ស​ច្រើន​នាក់ រត់ទៅរក​កន្លែង​សុវត្ថិភាព​។​

​ក្រុម​អ្នក​ស្រាវ​ជ្រា​ភូមិសាស្ត្រ​អាមេរិក​បាន​និយាយថា រញ្ជួយ​ដី​នេះ​បាន​កើតឡើង​គឺ​ជិត​១២​ម៉ោង​ក្រោយពី​កា​រញ្ជួយ​ដី​មួយ​ដែលមាន​កម្លាំងរ​ញ្ជូ​យ​៦,៩​រិ​ច្ឆ​ទ័​រ ​ហើយ​មានការ​រញ្ជួយ​ដី​តិចៗ​តាម​ក្រោយ យ៉ាងតិចណាស់​ចំនួន​៥​លើក​។​

​កោះ​Lombok នេះ​បានទទួល​រងគ្រោះ​រួច​ហើយពី​ការរញ្ជួយ​ដី​ដ៏​បំផ្លិចបំផ្លាញ កាលពី​ថ្ងៃទី​២៩​ខែកក្កដា​និង កាលពី​ថ្ងៃទី​៥​ខែសីហា ដែល​បានសម្លាប់​មនុស្ស​ជិត​៥០០​នាក់ និង​ធ្វើឱ្យ​មនុស្ស​រាប់រយ​ពាន់​នាក់​គ្មាន​ទីជម្រក​៕​ដោយ​៖​សុខា​/sn

មានការ​រលំ​បាក់​ដី បន្ទាប់ពី​រញ្ជួយ​ដី​នៅ​Lombok ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃអាទិត្យ​ទី​១៩​ខែសីហា ឆ្នាំ​២០១៨

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ