តារា​ស្រី​អ៊ីតាលី ដែល​ចោទ​លោក​វេន​ស្តិ​ន​ថា​រំលោភ​នាង ឥឡូវ​ត្រូវ​បុរស​វ័យក្មេង​ម្នាក់​ចោទ​វិញ​ថា​រំលោភ​ខ្លួន​កាល​មិនទាន់​ពេញវ័យ រួច​បង់លុយ​បំបិទមាត់​

1419
ចែករម្លែក
  • 150
    Shares

​កាសែត The New York Times បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ ទី​១៩​សីហា​ថា តារា​សម្តែង​អ៊ីតាលី នាង អេ​ស៊ា អា​ជែ​ន​តូ (Asia Argento) ដែល​បាន​ក្លាយជា​បុគ្គល​ឈានមុខ​គេ​នៅក្នុង​ចលនា #MeToo បន្ទាប់ពី​បាន​ចោទប្រកាន់​ផលិតករ​ភាពយន្ត​ដ៏​មានអំណាច លោក ហា​វី វេន​ស្តិ​ន ពីបទ​រំលោភ​សេពសន្ថវៈ​នោះ បាន​បង់ប្រាក់​បំបិទមាត់​ដល់​បុរស​ម្នាក់​ដែល​បាន​អះអាងថា​នាង​បាន​រំលោភបំពាន​ផ្លូវភេទ​មកលើ​គាត់ នៅពេល​គាត់​មាន​អាយុ ១៧ ឆ្នាំ​។​

​យោងតាម​កាសែត Times ដែល​បាន​ដកស្រង់​ឯកសារ​ផ្ញើមក​កាន់​កាសែត​នេះ​ដោយ​ភាគី​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​បានឱ្យដឹងថា ប្រាក់​ចំនួន ៣៨០.០០០ ដុល្លារ ត្រូវបាន​បង់​ឱ្យទៅ​លោក ជី​មមី បិ​ន​ណេ​ត (Jimmy Bennett) ជា​តារា​សម្តែង​និង​អ្នក​តន្ត្រី​រ៉ុ​ក ដែល​បាន​អះអាងថា នាង អា​ជែ​ន​តូ បាន​ចាប់រំលោភ​គាត់​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ក្នុង​ឆ្នាំ ២០១៣​។​

​ជី​មមី បិ​ន​ណេ​ត កាលណោះ​ទើប​ឈានចូល​អាយុ ១៧ ឆ្នាំ​បាន ២ ខែ​ប៉ុណ្ណោះ នៅពេល​បាន​ជួប​នាង​អា​ជែ​ន​តូ អាយុ ៣៧ ឆ្នាំ​នៅ​គ្រានោះ​។ អាយុ​ស្របច្បាប់​អាច​រួមភេទ​ព្រមព្រៀងគ្នា​បាន​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​គឺ ១៨ ឆ្នាំ​។​

​កាសែត​នេះ​បាន​និយាយថា​ខ្លួន​បាន​ព្យាយាម​ម្តង​ហើយ​ម្តងទៀត​ដោយ​ពុំ​ទទួលបាន​ជោគជ័យ​ទេ​ដើម្បី​ទទួលបាន​ការអត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ពី​នាង​អា​ជែ​ន​តូ​និង​តំណាង​របស់​នាង​។​

​យោងតាម​ឯកសារ​ដែល​កាសែត Times បានឃើញ លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​បង់លុយ​បំបិទមាត់​នោះ គឺ​រួមមាន​ទាំង​ការទូទាត់​លុយ​បណ្តាក់​តាម​កាលកំណត់ ដែល​បានបញ្ចប់​សព្វគ្រប់​កាល​ពី​ខែមេសា​ឆ្នាំនេះ​។​

​មនុស្ស​៣​នាក់​ដែល​ដឹង​អំពី​រឿងនេះ​បាន​ប្រាប់​កាសែត​ថា ឯកសារ​ទាំងនោះ​គឺជា​ឯកសារ​ត្រឹមត្រូវ​៕ ដោយ៖ កញ្ញាដាលីស

នាង អេ​ស៊ា អា​ជែ​ន​តូ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ