ស្តាប់​អ្នករកស៊ី​ដី ធ្លី​ជើង​ខ្លាំង​១​រូប និយាយ​ពី​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា មុននឹង​ក្រោយ​ការបោះឆ្នោត​អាណត្តិ​នេះ​

1204
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: អ្នកវិនិយោគទុន​អចលនទ្រព្យ​ក្នុងស្រុក​មួយរូប បាន​អះអាងថា ខ្លួន​បាន​រង​សម្ពាធ​រិះ​គុន​ពី​មជ្ឈដ្ឋាន​អ្នករកស៊ី​ដូចគ្នា និង​ពី​សារព័ត៌មាន​ជាច្រើន​ថា ហ៊ាន​ប្រថុយប្រថាន​ទៅនឹង​ការគ្រោះថ្នាក់​យកលុយ​ទៅ​បោះចោល​លើដី​ធ្លី នៅពេល​សភាពការណ៍​បោះឆ្នោត​ជិត​មកដល់​។​

​លោក ភារ​ម្យ វិចិត្រ​ដា​រ៉ា ប្រធាន​ក្លឹប​ពាណិជ្ជករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា​ហៅ​កាត់​ថា ECC ដែលមាន​ដៃគូ​ជាមួយ​អ្នកវិនិយោគទុន​ចិន​ផង បាន​ប្រាប់​សារព័ត៌មាន​កាលពីពេល​ថ្មីៗ​នេះ​ថា បើ​ពិនិត្យ​ទៅលើ​សភាពការណ៍​មុន និង​ក្រោយ​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៦​នេះ គឺ​ហាក់ដូចជា​ស្ងប់ស្ងាត់​ធម្មតា​។ បោះឆ្នោត​ហើយ ប្រជាពលរដ្ឋ​នាំគ្នា​ដើរលេង​គ្រប់​ទីកន្លែង​គ្មាន​អី​ត្រូវ​ព្រួយ​បារ​ម្មណ៍​នោះទេ​។ ខុសពី​ការបោះឆ្នោត​អាណត្តិ​មុនៗ ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​សភាព​ការណ៍ នៅ​គ្នា​ទិញ​អង្ករ ទិញ​មី ទិញ​ត្រីខ​ទុក​ការពារ​មានរឿង​មិនល្អ​កើតឡើង​។​

​លោក​ថា ដោយសារ​មានបទពិសោធន៍ ឃើញ​ប្រទេសជិតខាង​វិស័យ​អចលនទ្រព្យ​មាន​លក្ខណៈ​ចង្អៀត តែ​កម្ពុជា​វិស័យនេះ​នៅមាន​លក្ខណៈ​ទូលាយ​នៅឡើយ​។ យើង​មានឱកាស​ច្រើន​សំរាប់​វិនិយោគ​លើ​វិស័យ​ដី ធ្លី​នេះ​។ នេះ​បញ្ជាក់ថា នយោបាយ​ស្រុកទេស​ល្អ មាន​ស្ថេរភាព​រឹងមាំ សេដ្ឋកិច្ចជាតិ​កាន់​តែមាន​កំណើន​។ ដូច្នេះ​យើង​បន្តការងារ​វិនិយោគ​ដីធ្លី​តទៅទៀត ពិសេស​យើង​មាន​ក្រុមហ៊ុន​ចិន​សហការ និង​បន្ត​វិនិយោគ​លើ​វិស័យ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​គំរោង​លក់​ដីធ្លី​មួយចំនួន​ទទួលបាន​ជោគជ័យ​។ ជាធម្មតា បើ​មាន​គំរោង​មួយចំនួន​ត្រូវ​រាំងស្ទះ លក់​មិន​ចេញ​វា​ស្ថិតនៅលើ​ការប្រកួតប្រជែង​ទីផ្សារ​តែប៉ុណ្ណោះ​។ វា​មិនមាន​អ្វី​ប៉ះពាល់​លើ​វិស័យ​អចលនទ្រព្យ​ជាប់គាំង​នោះទេ​។ ជា​ឧទាហរណ៍​ដូចជា​គំរោង​អចលនទ្រព្យ​៣​គំរោង​មាន​ផ្ទៃដី​រាប់រយ​ហិកតា បាន​លក់ដាច់​ដោយ​ជោគជ័យ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ