ប្រតិភូ​ក្រសួង​ហិរញ្ញវត្ថុ​ឡាវ​ស្វែងយល់​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​

1727
ចែករម្លែក

​(ភ្នំពេញ)៖​ក្នុងអំឡុង​ដឹកនាំ​ប្រតិភូ​ក្រសួង​ហិរញ្ញវត្ថុ​ឡាវ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ ពីថ្ងៃ​ទី ២៦​ដល់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​លោក Somdy Douangdy ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ឡាវ​បាន​អញ្ជើញ​ទៅ​ទស្សនា​ស្វែងយល់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដោយមាន​បណ្ឌិត​ហ៊ាន​សា​ហី​ប បណ្ឌិត​ជូ​វិ​ជិ​ត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក​គង់​វិបុល ប្រតិភូ​រាជ​រដ្ឋា​ភិ​បា ល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បានរៀបចំ​ទទួល​ស្វាគមន៍ និង​ធ្វើ​បទ​បង្ហាញ​ផ្សេង​សម្រាប់​ការស្វែងយល់​។​

​លោក​គង់​វិបុល​ប្រតិភូ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា​អគ្គនាយកដ្ឋាន​ពន្ធ ដារ​សម្រេចបាន​នូវ​វឌ្ឍនភាព​និង​សមិទ្ធិផល​សំខាន់ៗ​ជាច្រើន​ជាពិសេស​កំណើន​ចំណូល​ពន្ធ​ចាប់តាំងពី​ឆ្នាំ​២០១២​គឺ​តែងតែ​សម្រេចបាន​លើស​ផែនការ​ហើយ​ការប្រមូល​ចំណូល​ពន្ធ​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ​២០%​ក្នុង​មួយឆ្នាំ ដែល ជាក់ស្តែង​បាន​កើន​ប្រមាណ​ពី​៧៣៦​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១២ រហូត​ទ​ទួល​បាន​ប្រមាណ​ជាង​១,៤​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​។​

ដោយឡែក​សម្រា​ប់​ឆមាស​ទី​១​ឆ្នាំ​២០១៧ សម្រេចបាន ៤.៧៦៩,៦២​ពាន់​លាន​រៀល ស្មើនឹង​ប្រ មាណ​ជា​១.១៩២​លាន​ដុល្លា​អាមេរិក​ត្រូវជា​៦៩,៤៩%​នៃ​ផែនការ​កំណត់ដោយច្បាប់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦​មានការ​កើនឡើង​១.០៦០​ពាន់​លាន​រៀល​ស្មើនឹង​ប្រមាណ​ជា​២៦៥​លាន​ដុល្លារ​ឬ​ស្មើនឹង​អត្រាកំណើន​៣២,១៤%​។​

លោក​បាន​ជម្រាប​ប្រតិភូ​ថា​សមិទ្ធិផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធដារ​ដូច​បាន​រៀបរាប់​ខាងលើ​គឺ​ផ្តើមចេញពី​កិច្ចខិតខំ​ប្រឹងប្រែង ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ធ្វើកំណែទម្រង់​និង​អនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម ២០១៤-២០១៨ ជាពិសេស​ការអនុវត្ត​នូវ​មុខងារ​ប្រតិបត្តិការ​ស្នូល ៥ រួមមាន​ទី​១​ការចុះបញ្ជី​អ្នក​ជាប់ពន្ធ​។​ទី​២.​ការផ្តល់សេវា​អ្នក​ជាប់ពន្ធ​។​ទី​៣. ការចាត់ចែង​លិខិត​ប្រកាស​ទី​៤.​ការធ្វើ​សវនកម្ម​,​និង​ទី​៥. ការប្រមូល​បំណុល​ពន្ធ​និង​បណ្តឹងតវ៉ា​ព្រមទាំង​មុខងារ​គាំទ្រ​៣​រួមមាន​ទី​ក/​ការពង្រឹង​ការគ្រប់គ្រង​និង​រចនាសម្ព័ន្ធ​ទី​ខ/ការគ្រប់គ្រង​ធនធានមនុស្ស​និង​ គ/បច្ចេកវិទ្យា​ព័ត៌មាន ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារ​បានដាក់​ចេញ​នូវ​យន្តការ​សំខាន់ៗ០៤ សម្រាប់​អនុវត្ត​រួមមាន ទី​១.​ការកែលម្អ​រដ្ឋបាល​សារពើពន្ធ​ជាពិសេស​ការធ្វើ​ទំនើបកម្ម​ព័ត៌មានវិទ្យា​ជាច្រើន​ដែល​សម្រេចបាន​នាពេល​កន្លងមក​,​ទី​២.​ការពង្រឹង​អភិបាលកិច្ច​ល្អ​,​ទី​៣.​ការកែលម្អ​គោលនយោបាយ​សារពើពន្ធ​និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​,​និង​ទី​៤.​ការពង្រឹង​វប្បធម៌​បង់ពន្ធ​។​

​បន្ថែម​លើ​នេះ​គណៈប្រតិភូ​ជាន់ខ្ពស់​ឡាវ​បាន​ចុះ​ទស្សនកិច្ច​មើល​ដំណើការ នៃ​ការអនុវត្ត​ន៍ការងារ​នៅ​កន្លែង​នានា​ពាក់ព័ន្ធ​នឹង​ផ្តល់​សេវា​ជូន​អ្នក​ជាប់ពន្ធ និង មជ្ឈមណ្ឌល​រក្សាទុក​ទិន្នន័យ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​៕ដោយ៖ស៊ាថាំង

ទីតាំងផ្សាយពាណិជ្ជកម្ម