ប្រភព​សារធាតុ​កូ​ឡា​ជេន​ធម្មជាតិ ដែល​អាចជួយ​ឱ្យមាន​ស្បែក​ភ្លឺរលោង និង​ក្មេងខ្ចី​

1489
ចែករម្លែក

ដើម្បី​រក្សា​សម្ផស្ស​, មនុស្ស​ជា ច្រើន​បាន​ប្រើ​ពពួក​គ្រឿងសម្អាង​ថ្លៃៗ អាហារូបត្ថម្ភ និង​ថែមទាំង ធ្វើការ វះកាត់​…. តែ​ការពិត​នៅមាន​ដំណោះ ស្រាយ​ធម្មជាតិ​ដ៏​ល្អៗ​, ងាយស្រួល និង​សុវត្ថិភាព ជាង​នេះ​ច្រើន ។​
​ ​
​រូប​សម្ផស្ស​របស់​មនុស្ស​ទ្រុឌ​-​ទ្រោម​សន្សឹមៗ​ទៅតាម​ពេលវេលា ពិសេស​គឺ​ក្រោយ​អាយុ​៣៥​ឆ្នាំ ព្រោះ សរីរាង្គ​ចាប់ផ្តើម​ផលិត​សារធាតុ កូ​ឡា​ជេន (Collagen) តិច​ទៅៗ ។ ពេល នោះ ស្បែក​យឺត​យារ និង​កម្រិត​តឹង រលោង ក៏​កាន់តែ​កើតឡើង​សន្សឹមៗ ។​
​ ​
​អ្នក​អាច​ប្រើប្រាស់​ផលិតផល បំពេញ កូ​ឡា​ជេន ប៉ុន្តែ​អ្នកជំនាញការ ចាត់ទុកថា ការបំពេញ កូ​ឡា​ជេន ពី អាហារ​ជា​វិធី​ល្អ​បំផុត ។ មាន​ប្រភព កូ​ឡា​ជេន ធម្មជាតិ​៥​ដ៏​ល្អ សម្រាប់ សុខភាព​ស្បែក​របស់​អ្នកៈ​
​ ​
១. ទឹក​ឆ្អឹង​រំងាស់​
​ពេល​អ្នក​ប្រើ​ទឹក​រំងាស់​ឆ្អឹង គឺ​អ្នក​កំពុង​បរិភោគ កូ​ឡា​ជេន ត្រូវបាន ចម្អិន​ឆ្អិន ។ នេះ​ជា​វិធី​ដ៏​ល្អ​មួយ ដើម្បី ស្តារ កូ​ឡា​ជេន ឱ្យ​ស្បែក និង​បំបាត់​ស្នាម ជ្រីវជ្រួញ ។​ក្រៅពីនេះ​សារធាតុ​ជី​ឡា​ទិន (gelatin) មាន​ប្រភពពី​កូ​ឡា​ជេន ដែល អ្នកទទួលបាន​ពី​ទឹក​រំងាស់​នៅ​ជួយ​ធ្វើឱ្យ សះ​ផ្លូវ​រំលាយ​អាហារ​។ នេះ​ក៏​ជា​វិធី មួយ ដើម្បី​ទប់ស្កាត់​ប្រសិទ្ធភាព​ដំណើរ ការ​រលាក និង​ចាស់​របស់​ស្បែក​។​
​ ​
២. បន្លែ​
​ពពួក​បន្លែ​មាន​ពណ៌​បៃតង ចាស់​ដូចជា​ពួយ​ឡេង និង​សាឡា​ត់ អាច​ផ្គត់ផ្គង់​នូវ​សារជាតិ​ប្រឆាំង អុកស៊ីតកម្ម ដែល​អាចជួយ​ប្រឆាំង​ទប់ទល់​នឹង រ៉ាឌីកាល់​សេរី​បំផ្លាញ កូ​ឡា​ជេន ។
​ ​
​បន្លែ​មាន​ពណ៌​ក្រហម​ដូចជា ប៉េងប៉ោះ និង​ម្ទេស​ក្រហម សម្បូរ សារធាតុ លី​កូ​ប៉ែន (lycopene) ដែល ជួយ​បង្កើន​ការផលិត កូ​ឡា​ជេន និង ការពារ​ស្បែក​ផុតពី​គ្រោះថ្នាក់​របស់​ពន្លឺ ព្រះអាទិត្យ ។ អាហារ​មាន​ពណ៌​ទឹកក្រូច ដូចជា​ការ៉ុត និង​ដំឡូងជ្វា នូវ​ផ្ទុក​វីតាមីន A ជួយ​ស្តារ Collagen ត្រូវរបួស ។​
​ ​
៣. ត្រី និង​សាច់​សុទ្ធ​, សាច់ របស់​ពពួកសត្វ​ស៊ី​ស្មៅ​
​ពពួក​ត្រី​សម្បូរ​សារធាតុ Omega-3 ដូចជា​ត្រី​សាល់​ម៉ុ​ន​, ធូ​ណា​, ស្បៃ​កា និង​សាច់​របស់​ពពួក សត្វ​ស៊ី​ស្មៅ សម្បូរ Omega-3 នឹង​ការពារ​ស្រោម​កោសិកា ស្បែក ។ Omega-3 ធ្វើឱ្យ​វា ប្រែជា​ទន់​, ក្រាស់ និង​មាន​កម្រិត​យឺត​ល្អ​ជាង ដូច្នេះ អាចធ្វើឱ្យ​ស្បែក​ប្រែជា​ក្មេងខ្ចី ។​
​ ​
៤. ពពួក​ផ្លែឈើ​សម្បូរ​ប៊ឺ​រី​
​ប្ល៊ូ​បឺ​រី​, ស្ត្រ​បឺ​រី​, រ៉ា​ល់​ប៊ឺ​រី​……. សុទ្ធតែ​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​អាច​ទប់​ទល់នឹង​រ៉ាឌីកាល់ សេរី​បំផ្លាញ ស្បែក​, ទន្ទឹម​នោះ​ជួយ​បង្កើន​កូ​ឡា​ជេន ។​
​ ​
៥. ខ្ទឹមស​
​ខ្ទឹមស​អាច​ផ្គត់ផ្គង់ លី​ប៉ូ​អិ​ច អាស៊ីត (lipoic acid) និង​សារធាតុ តូ​រិ​ន (Taurine) ដែល​សុទ្ធតែ​ជួយ ស្តារ កូ​ឡា​ជេន ត្រូវរបួស ។
​ ​
​ខ្ទឹមស​ក៏​ជា​ប្រភព​ស្ពាន់ធ័រ​មួយ ដ៏​អស្ចារ្យ​ជា​សមាសធាតុ​ចាំបាច់ ដើម្បី​បង្កើត​កូ​ឡា​ជេន ៕ ប្រែ​សម្រួលៈ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម