លោក Ernesto Valverde ជឿថា ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គឺជា​ក្រុម​ខ្លាំង​

1465
ចែករម្លែក

​លោក Ernesto Valverde គ្រូបង្វឹក​ក្លឹប Barcelona ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុម​កីឡាករ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) នៅមុន​រដូវ​កាល​ថ្មី​ដោយ​ចាត់ទុក​ពួកគេ​ថា ជា​ក្រុម​ខ្លាំង នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក និង​ឆេ​ម​ពាន​លី​ក​។​
​ ​
​បន្ទាប់ពី​ខ្សែប្រយុទ្ធ នី​ម៉ា (Neymar) រកបាន​គ្រាប់​បាល់​១​គ្រាប់​នៅ​តង់​ទី​១ លើ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចំពោះ​អ្នកគាំទ្រ ៨០.១៨២​នាក់ លោក Valverde សង្ឃឹមថា ក្លឹប Barcelona គេច​ពី​លោក ម៉ូ​រី​ញ៉ូ និង​ក្រុម​របស់លោក​ឲ្យ​បានយូរ​តាម​ដែល​អាច​ធ្វើបាន​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​គ្រាប់​បាល់​របស់ នី​ម៉ា បាន​ក្លាយជា​គ្រាប់​បាល់​ឈ្នះ​សម្រាប់​ក្លឹប Barcelona បើទោះបី​ជាមាន ការប្រកួតប្រជែង​ខ្លាំង​ពី​ក្រុម​យូ​ណាយ​ធី​ត ដែលមាន​កម្លាំង​និង​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​ជាមួយ Barcelona ហើយ ម៉ា​គូស រ៉ា​ហ្វ័​ដ ស្ទើរ​រកបាន​១​គ្រាប់​ស្មើ​នៅ​តង់​ទី​១​ទៅហើយ​។​
​ ​
​ប៉ុន្តែ​លោក Valverde គ្រូបង្វឹក​ថ្មី​របស់ Barcelona បាន​មើលឃើញ​គ្រប់គ្រាន់​ថា យូ​ណាយ​ធី​ត ពិតជា​ក្រុម​ខ្លាំង​ក្នុងការ​ប្រជែង​យកពាន​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។​
​ ​
​លោក Valverde បាន​និយាយថា “​ច្បាស់​ណាស់ យូ​ណាយ​ធី​ត​លេង​មិនសូវ​បានល្អ​ថ្មីៗ​នេះ បើទោះបីជា​ពួកគេ​ឈ្នះ​ពាន Europa League ។ ប៉ុន្តែ​នៅ​ឆ្នាំនេះ​ពួកគេ​នឹងចូលរួម ការប្រកួត​ឆេ​ម​ពាន​លី​ក​។ ដូច្នេះ វត្តមាន​របស់​ពួកគេ​គឺជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​”​។​
​ ​
​លោក​បន្តថា “​ខ្ញុំ​គិតថា ពួកគេ​នឹង​ក្លាយជា​ក្រុម​ដែល​មិន​ងាយ​យកឈ្នះ​។ សម្រាប់​ខ្ញុំ ពួកគេ​គឺជា​ក្រុម​ខ្លាំង​។ ពួកគេ​ក៏​ពិបាក​នឹង​បំបាក់​ផងដែរ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​និង​ឆេ​ម​ពាន​លី​ក​”៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

​ចំណងជើង​រូប​: ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

ទីតាំងផ្សាយពាណិជ្ជកម្ម