AC Milan ផ្តាំ​ភ្នាក់ងារ​ឲ្យ​ជូនដំណឹង​នៅពេលណា រ៉ូ​ណា​ល់​ដូ ចង់​ចាក​ចេញពី Real Madrid

1652
ចែករម្លែក

​តាម​ព័ត៌មាន​ថា នាយក​ក្លឹប AC Milan បាន​ជួប​ជាមួយ​លោក ច​ច ម៉េ​ន ដេ​ស (Jorge Mendes) ភា្ន​ក់​ងារ​របស់ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ។​
​ ​
​ក្លឹប​យក្ស​អ៊ីតាលី​ដែល​ចំណាយ​ច្រើន​មួយ​នេះ​ស្នើសុំ​ឲ្យ​បន្ត​ផ្តល់ព័ត៌មាន ប្រសិនបើ រ៉ូ​ណា​ល់​ដូ ប្តូរ​ចិត្ត​នៅពេល​ណាមួយ​ហើយ​ចង់​ចាក​ចេញពី​ក្លឹប Real Madrid ។​
​ ​
​ស្របពេល​ដែល​គេ​សង្ឃឹមថា នឹង​ទទួលបាន​ចម្លើយ​ល្អ​នោះ ក្លឹប AC Milan បានបង្ហាញ​នៅ​រដូវក្តៅ នេះ​ថា ពួកគេ​អាច​ពិចារណា​ផ្ទេរ​ក្នុង​ទឹកប្រាក់​ច្រើនសន្ធឹក​ស​ន្ទា​ប់​។​
​ ​
Milan បាន​ចំណាយ​ទឹកប្រាក់​១៦១​លាន​ផោន​រួចហើយ​នៅ​រដូវក្តៅ​នេះ សម្រាប់​វត្តមាន​កីឡាករ ថ្មី​១០​រូប​រួមទាំង​កីឡាករ ឡេ​អូ​ណា​ដូ បូ​ណុ​ក​ស៊ី (Leonardo Bonucci) របស់​ក្លឹប Juventus ។​
​ ​
​គេ​និយាយថា លោក ម៉េ​ន​ដេ​ស ដែល​តំណាង​ឲ្យ​កីឡាករ​ថ្មីៗ​ជាច្រើន​ក្នុង វិស័យ​បាល់ទាត់​នោះ គ្រោង​នឹង​ជួប​ជាមួយ​លោក ម៉ា​កូ ហ្វា​សូ​ណេ (Marco Fassone) ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លឹប Milan និង​លោក ម៉ាស​ស៊ី​ម៉ូ មី​រ៉ា​បេ​ល​លី (Massimo Mirabelli) ប្រធាន​បច្ចេកទេស​នៅ ទីក្រុង​ឡុង​ដ៍​។​
​ ​
​កាសែត Sky Italia រាយការណ៍​ថា រ៉ូ​ណា​ល់​ដូ ត្រូវបាន​និ​យា​លើក​ឡើងជា​ផ្នែក​នៃ​កិច្ចពិភាក្សា ខណៈ AC Milan មាន​ផែនការ​ដាក់សំណើ​ផ្ទេរ​ជាមួយ​ទឹកប្រាក់​ច្រើន​មុន​ចប់​រដូវក្តៅ​នេះ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង ផ្ទេរ​សម្រាប់ រ៉ូ​ណា​ល់​ដូ អាចមាន​ទឹកប្រាក់​ចន្លោះ​៣៥០ លាន​ផោន​ទៅ​៤៥០​លាន​ផោន​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)

ទីតាំងផ្សាយពាណិជ្ជកម្ម