​ ​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោ​ធោ​ប្រចាំឆមាស​ទី​១​នៅ​ខេត្តព្រះវិហារ​

1237
ចែករម្លែក

(​ព្រះវិហារ​)៖​កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៧​នៅ​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​ប្រចាំឆមាស​ទី​១​ឆ្នាំ​២០១៧​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ​ទោ ហាក់ ឆេង ហួត​មេបញ្ជាការរង យោធភូមិភាគ​៤​និង​លោក សុខ​ហៃ​អភិបាលរង​ខេត្តព្រះវិហារ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក អ៊ុន ចាន់ ដា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះវិហារ​ព្រមទាំង​មានការ​ចូលរួម​ពី​មេបញ្ជាការរង ចំណុះអោយ​តំបន់​ប្រតិបត្តិការ​សឹក​រង​ទាំងមូល អភិបាលក្រុង​ស្រុក​ក្នុង​ខេត្តព្រះវិហារ​។​
​ ​
​ក្នុង​ពិធី​នោះដែរ​លោក ច័ន្ទ សុ​ភ័​ត្រា​មេបញ្ជាការ​សឹក​រង​ខេត្តព្រះវិហារ​បាន​ឡើង​អាន​របាយ​ការ​ណ៏​បូក​សរុប​លទ្ធផល​ដែល​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​សម្រេចបាន​ប្រចាំឆមាស​ទី​១​ឆ្នាំ​២០១៧​ក្នុងនោះ​អង្គភាព​មាន​តួនាទី​ឈរជើង​ការពារ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​រហូត​ទៅដល់​ព្រំដែន​កម្ពុជា​-​ឡាវ​ហើយ​មិន​ត្រឹមតែ​ប៉ុ​ណោះ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាន​ចុះជួយ​បង្កបង្កើនផល​ដល់​ប្រជាពលរដ្ឋ​និង​ធ្វើ​កិច្ច​ការសហការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​មានការ​ទប់ស្កាត់​ពលក​រ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ​ហើយ​ក៏មាន​សហការ​ជាមួយ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​និង​បទល្មើស​ផ្សេងៗ​ដែល​កើតមានឡើង​ក្នុង​ខេត្ត​ទាំងមូល​ផងដែរ​។​

​លោក​សុខ ហៃ ក៏បាន​កើត​សរសើរ​ចំពោះ​ស្នាដៃ ផ្សេងៗ​ដែល​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​​ព្រះវិហារ​ទទួលបាន​ហើយ​លោក​ក៏បាន​ជម្រុញ​អោយ​មេ​តំបន់​ប្រតិបត្តិការ​សឹក​រង​ដែល​ទើបតែ​ឡើងកាន់តំណែង​ថ្មី​សូមអោយ​គិតគូ​ពី​បញ្ហា​ឋានន្ត​រះ​ស័ក្ក​ជូន​ដល់​នាយទាហាន​និង​ពលទាហាន​ដែលមាន​តួនាទី​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​។​

ក្នុងនោះដែរ​លោក​ឧ​ត្ត​ម​សេនីយ​ទោ​ហាក់ ឆេង​ហួត​មេបញ្ជាការរង​យោធភូមិភាគ​៤​ក៏បាន​ផ្តាំផ្ញើ​សួរ​សុខ​ទុក​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​អគ្គបញ្ជាការ​រ​ដ្ធា​ន​កងទ័ពជើងគោក​ដែលជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​ជាពិសេស​អស់លោក​នាយទាហាន នាយទាហានរង​ដែល​កំពង់​បំពេញភារកិច្ច​ក្នុង​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​។​

លោក​ក៏បាន​ថ្លែង​កើត​សរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​និង​សហការ​បានល្អ​ជាមួយ​ស្ថាប័ន​និង​អង្គភាព​អជ្ញាធរ​ដែនដី​ព្រមទាំង​ការងារ​គ្រប់គ្រង​ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​២០១៧​កន្លងទៅនេះ​សម្រេច​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​៕S/​ដោយ​សៅ វ៉ាន ឌី​

​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោ​ធោ​ប្រចាំឆមាស​ទី​១​នៅ​ខេត្តព្រះវិហារ​


ទីតាំងផ្សាយពាណិជ្ជកម្ម