សួង​សាខា​រ៉ានី​ត ក្រោយ​ខួបកំណើត​បង្ហើប​រឿង​ស្នេហា​

2390
ចែករម្លែក
  • 3
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារា​សម្តែង​សិច​ស៊ី កញ្ញា សួង សាខា​រ៉ានី​ត ក្រោយ​ធ្វើ​ពិធី​ខួបកំណើត​លើករាសី និង​អបអរ​ខ្លួន​មាន​ទីផ្សារ​ខ្លាំង​នោះ ក៏បាន​បង្ហើប​ផងដែរ​រឿង​ស្នេហា​រវាង​បុរស​ម្នាក់​ដែល​កំពុង​ទាក់ទង​គ្នា​។​

​ក្រោយពី​តារា​សម្តែង​រូបនេះ បាន​អបអរ​ខួបកំណើត​របស់​នាង​រូ​ចមក ក៏បាន​បង្ហើប​ឱ្យ​រស្មី​កម្ពុជា​ដឹងថា ទោះជា​វ័យ​ច្រើន​បន្តិច ប៉ុន្តែ​នាង​គ្រាន់តែ​ចង់​ធ្វើ​ពិធី​ខួបកំណើត​ធំ ដើម្បី​ជួបជុំ​មិត្ត​ភ័​ក្ត​និង​គ្រួសារ ហើយ​ម្យ៉ាង​នាង​កំពុងមាន​ទីផ្សារ​សិល្បៈ​ខ្លាំង​ឡើង ដែលមាន​មុខ​ថត​ទាំង​រឿង​ភាគ និង​ដុំ​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០១៨​នេះ​។ សម្រាប់​បច្ចុប្បន្ននេះ រឿង​ស្នេហា​របស់​នាង​ដែលមាន ឬ អត់​នោះ គឺ​គ្រាន់តែ​អាច​ប្រាប់ថា នាង​មនុស្ស​ប្រុស​ម្នាក់​ដែលជា​ខ្មែរ​យើង​ដែរ រស់នៅ​ប្រទេស​អូស្ត្រាលី ដោយ​កំពុងតែ​ទាក់ទង​គ្នា​។​

​កញ្ញា សួង សាខា​រ៉ានី​ត បាន​បញ្ជាក់ថា សម្រាប់​បុរស​ម្នាក់​នោះ នាង​មិនទាន់​អាច​បង្ហាញ​មុខមាត់​នៅឡើយ​បាន​នោះទេ ព្រោះ​គ្រាន់តែ​កំពុងតែ​រាប់អាន​គ្នា និង​មើល​ចិត្តថ្លើម​ថា ស្រលាញ់គ្នា​បាន​ដល់​កម្រិតណា​ប៉ុណ្ណោះ​។ សម្រាប់​រឿង​មង្គលការ​វិញ នាង​ក៏​មិនទាន់​ហ៊ាន​និយាយ​ដែរ​ថា ដល់​ពេលណា​នៅឡើយ ព្រោះ​ស្ថិតនៅលើ​ស្នេហា​របស់​នាង​រវាង​បុរស​សំណព្វចិត្ត​នៅ​អូស្ត្រាលី​នោះ ឈានដល់​ថ្ងៃ​មង្គលការ​ដែរ​ឬ​អត់​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨ តារា​សម្តែង​សិច​ស៊ី​រូបនេះ បានរៀបចំ​ពិធី​ខួបកំណើត​យ៉ាង​ធំ ដោយមាន​អ្នកសិល្បៈ​រាប់រយ​នាក់​ចូលរួម ហើយ​ជាពិសេស​នោះ​មាន​វត្តមាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ចូលរួម​អបអរ​នូវ​ភាពជោគជ័យ​និង​ជា​អ្នកសិល្បៈ​ល្បី​ម្នាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម