គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២១​សីហា​: ស្លាប់​២​នាក់ របួស​១៣​នាក់​

812
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គិតពី​ម៉ោង​២​ថ្ងៃទី​២០​ដល់​ម៉ោង​២​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១១​លើក​(​យប់​៧​លើក​) បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ របួសធ្ងន់ ៩​នាក់​(​ស្រី​១​នាក់​) របួសស្រាល ៤​នាក់​(​ស្រី​២​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៤​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។ មិន​ពាក់​ពួក សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៨​នាក់​(​យប់​៤​នាក់​) ។​

​រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​១​នាក់​) , មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​១​នាក់​), ស្រវឹង ២​លើក​, ប្រជែង ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​ងុ​យ​ដេក ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២១ គឺ​ថ្ងៃទី​១-២១ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៧៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨២​នាក់ របួស​សរុប ២៣០​នាក់ របួសធ្ងន់ ១៤៩​នាក់ របួសស្រាល ៨១​នាក់ ៕ ល​