ប្រទះឃើញ​សាកសព មិន​ស្គាល់​អត្តសញ្ញាណ​អណ្តែត​ទឹកទន្លេ​វ៉ៃ​គោ

919
ចែករម្លែក

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នក​ដែល​ធ្វើដំណើរ​លើ​ដង​ផ្លូវជាតិ​លេខ​១​ត្រង់ចំណុច ស្ពាន​ហាយវ៉េ ស្ថិត​ក្នុងភូមិ បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង កាលពី​ម៉ោង​៦​ព្រលប់ ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​នេះ មានការ​ភ្ញាក់ផ្អើល និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច បន្ទាប់ពី​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ អណ្តែត​ទឹក​រសាត់​មកជា​ប់ក​ញ្ជែ​ត​។​គេ​សង្ស័យថា ជា​តៃកុង​រថយន្ត​កុងតឺន័រ ។​

ប្រទះឃើញ​សាកសព មិន​ស្គាល់​អត្តសញ្ញាណ​អណ្តែត​ទឹកទន្លេ​វ៉ៃ​គោ

​បើ​យោងតាម​សមត្ថកិច្ច​បានដាក់​សង្ស័យ​ថា​សាកសព​បុរស​ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ខាងលើនេះ​អាច​ជា​តៃកុង​រថយន្ត​កុងតឺន័រ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរ កាលពី​ថ្ងៃទី​២០​ខែសីហា (​ម្សិលមិញ​) ពីព្រោះ​បុរស​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាល​ម្សិលមិញ​បាន​អះអាងថា ខ្លួន​គ្រាន់តែ​ជា​ព្រូ​រថយន្ត​ទេ ។​

​ដោយឡែក​នៅ​កន្លែងកើតហេតុ ក៏មាន​តំណាង​ខាង​ក្រុមហ៊ុន​រថយន្ត​មក​ប្រាប់ថា មិនអាច​ទាក់ទង​ទៅ​តៃកុង ដែល​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​កាលពី​ម្សិលមិញ​បាន​នោះដែរ (​បាត់​ការទំនាក់ទំនង​)​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការប្រទះឃើញ​សាកសព​នាពេលនេះ សមត្ថកិច្ច​មិនទាន់​ដឹងថា តើ​ការស្លាប់​របស់​ជនរងគ្រោះ​ដោយសារ​អ្វី​នៅឡើយ​ទេ​ខណៈដែល​ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ខ្នៈ​ខ្នែង​យក​សាកសព​ចេញ​ទឹក​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​បន្តទៅទៀត ៕​សរន​