​ដីភ្នំ​បាក់​ធ្លាក់​មកលើ​ផ្លូវ​ឡើងទៅ​ភ្នំ​ចាក់ច្រែង​ចំនួន​៨​កន្លែង​

1758
ចែករម្លែក

(​ព្រះវិហារ​)៖​ដីភ្នំ​បាក់​ធ្លាក់​មកលើ​ផ្លូវ​ឡើងទៅ​ភ្នំ​ចាក់ច្រែង​ចំនួន​៨​កន្លែង​ត្រូវបាន​កង​វិសកម្ម​តេ​ជោ​​ហ៊ុនសែន​សៀមរាប ចាត់ចែង​សម្រួល​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើងវិញ​។ ក្នុង​តំបន់​ប្រាសាទព្រះវិហារ ត្រូវបាន​ដីភ្នំ​បាក់​ធ្លាក់​មកលើ ដែលជា​ហេតុ​ធ្វើអោយ​ចរាចរណ៍​ឡើង​ចុះទៅ​កាន់​តំបន់​នោះ មិនអាច​ធ្វើចរាចរ ណ៍​បាន​ទើប​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បញ្ជូន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៅកាន់​តំបន់​នោះ​ដើម្បី អន្តរាគមន៍​កាយ​ដីភ្នំ​និង​ថ្ម ដើម្បី​សម្រួល​ចរាចរណ៍​ទៅមក​ឡើងវិញ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​ដឹកនាំ​គ្រឿងចក្រ​ហើយ​ឈរ​បញ្ជា​កម្លាំង នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​កន្លែងកើតហេតុ​ផ្លូវ​ឡើងទៅ​ភ្នំ​ចាក់ច្រែង ក្នុង​តំបន់​ប្រាសាទព្រះវិហារ នា​ទឹកដី​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​
​ ​
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង​សុមេធ បាន​មានប្រសាសន៍ថា ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​នៅ​តំបន់​ប៉ែក​ព្រំដែន កម្ពុជា ថៃ​ជាពិសេស​ខេត្តព្រះវិហារ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ភ្លៀង​ធ្លាក់​យ៉ាងធ្ងន់ធ្ងរ​និង​បន្តបន្ទាប់ ដែលជា​ហេតុ​ធ្វើអោយ​តំបន់​មួយចំនួន​បាន​លិចលង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​បាន​បំផ្លិចបំផ្លាញ​។​
​ ​
ដោយឡែក​ផ្លូវ​ឡើង​តំបន់ភ្នំ​មួយចំនួន​នៅ​តំបន់​ប្រាសាទព្រះវិហារ​ដូចជា​ផ្លូវ​ឡើង​ភ្នំ​ចាក់ច្រែង បាន ត្រូវ​ដីភ្នំ​បាក់​រលុះ​សង្កត់​មកលើ​ផ្លូវ ហើយ​ធ្វើអោយ​កងកម្លាំងប្រដាប់អាវុធ​មានការ​ពិបាកធ្វើ​ដំណើ​រ​និង​កាត់ផ្តាច់​មិន​អាចធ្វើ​ចរាចរណ៍​ទៅមក​បាន ដោយសារ​ហេតុនេះ​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ឆ្នា​២០១៧ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជូន​គ្រឿងចក្រ​ទៅ​កាយ​ដី​ដែល​បាក់​មកលើ​ផ្លូវ​ចំនួន​៨​កន្លែង អោយ​ហើយ​រួចរាល់ នៅ​ពាក់​កណ្តាលយប់​ថ្ងៃទី​២៧ នោះដែរ​។​

​លោក​ក៏បាន​ដាក់បទបញ្ជា​អោយ​មន្ត្រី​កងវិស្វកម្ម​តេ​ជោ​ហ៊ុនសែន​សៀមរាប​មាន​ទាំង​គ្រឿងចក្រ មាន​ទាំង​កម្លាំង ដើម្បី​ត្រៀម​អន្តរាគមន៍​ចំពោះ​ឧបឡ​វ​ហេតុ ដូចជា​ទឹកជំនន់​ក៏ដូចជា​ត្រៀម​ទប់ទល់​ការ ជម្លៀស​ប្រជាជន ត្រៀម​ជួសជុល​ផ្លូវ នៅ​តំបន់​កើតហេតុ​។​ដោយ​លោក​បន្ថែមទៀតថា នេះ​គឺជា​ភារកិច្ច​ស្នូល​ហើយ​ចាំបាច់​បំផុត​ដែល​កម្លាំង​កងវិស្វកម្ម​តេ​ជោ​ហ៊ុនសែន​សៀមរាប បាន​អនុវត្ត​និង​ប្រតិបត្តិការ អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ​៕S/​ដោយ​៖​បាយ័ន​

រូបភាព​៖​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បញ្ជូន​គ្រឿងចក្រ​អន្តរាគមន៍​កាយ​ដីភ្នំ ចំនួន​៨​កន្លែង ឡើង​ភ្នំ ចាក់ច្រែង តំបន់​ប្រាសាទព្រះវិហារ ៕​បាយ័ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ