ក្រសួង​អប់រំ​: បេក្ខជន​បាក់​ឌុប​មិន​លួច​យក​ប្រុយយ៉ុង​ចូល​ប្រឡង និង​បេក្ខជន​បង្កកំហុស​៧​ករណី​

1438
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ: ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​រសៀល​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៨​កន្លងមក ដោយ​ក្នុងនេះ ក្រសួង​អប់រំ​និង​យុវជន​កីឡា​បានឱ្យដឹង​សិស្ស​បាន​គោរព​បញ្ញត្តិ​បានល្អ​មិន​នាំយក​សំណៅ​ឯកសារ​ចូល​ប្រឡង និង​ការប្រឡង​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​ល្អ​។​

​បើ​តា​សេចក្តីប្រកាស ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹងថា ការប្រឡង​នៅ​ឆ្នាំនេះ​បេក្ខជន​បាន​គោរព​នូវបាន​គោរព​បទ​ប្បញ្ញត្តិ នៃ​ការប្រឡង​បាន​យ៉ាង​ល្អ ដោយ​ពុំបាន​លួច​យក សំណៅ​ឯកសារ ឬ​ឧបករណ៍​ហាមឃាត់​ចូល​ឡើយ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។​

​សេចក្តីប្រកាស​ដដែល​បាន​បញ្ជាក់ថា​ដំណើរការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ​មកនេះ បេក្ខជន​អវត្តមាន​សរុប​ចំនួន​១,៨៩៩​នាក់ ស្រី​៧៤៤​នាក់ ត្រូវជា​១.៦៥​ភាគរយ នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​។​
ប្រ​ភ​ព្វ​ដដែល​នេះ​បាន​បញ្ចា​ក់ថា​ក្នុង​ដំណើរ​ការប្រឡង​២​ថ្ងៃនេះ បេក្ខជន​ដែល​បង្ក​កំហុសឆ្គង​មាន​ចំនួន​៧​ករណី ក្នុងចំណោម​នេះ​មាន​ករណី​ដក​ទូរស័ព្ទដៃ​ចំនួន​៥​ករណី និង​លួច​មើល​ប្រុយយ៉ុង​២​ករណី​។ ដោយឡែក គណៈមេប្រយោគ​ដែល​បាន​ប្រព្រឹត្តិ​កំហុស ដោយបាន​ដាក់​ទុក​ទូរស័ព្ទ​ជាប់​ខ្លួន​ក្នុង​មណ្ឌល​សំណេរ​៥​ករណី​។ ដោយឡែក​បេក្ខជន​ដែលមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចំនួន​៦៤​ករណី ប៉ុន្តែ​បន្ទាប់ពី​ទទួល​ការព្យាបាល​ជាបឋម បេក្ខជន​អាច​បន្ត​ប្រឡង​បាន​លើកលែងតែ​៥​ករណី​ប៉ុណ្ណោះ ដែល​បន្ត​ការប្រឡង​មិនបាន​ហើយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ដោយឡែក ក្រោយ​បញ្ចប់​ការប្រឡង​បាក់​ឌុប​រួច​កាលពី​រសៀល​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៨​កន្លងមក​នេះដែរ បេក្ខជន​ប្រឡង​បាក់​ឌុប​មួយចំនួន​បានបញ្ជាក់​ថា រាល់​មុខវិជ្ជា​ផ្សេងៗ​ពួកគេ​អាចធ្វើ​បាន​ចាប់ពី​៦០​ទៅ​៨០​ភាគរយ​ឡើងទៅ​។ សម្រាប់​ឆ្នាំ​នេះដែរ វិញ្ញាសារ​ឃើញថា​មិន​តឹង​ហើយក៏​មិន​ធូរ​ពោល គឺ​ល្មម​ពួកគេ​អាចធ្វើ​បាន​។ ប៉ុន្តែ​យ៉ាងណា​ក្នុងចំណោម​វិញ្ញាសារ​ទាំងនេះ​ជួប​ការលំបាក​ជាងគេ​គឺ​គីមីវិទ្យា​។​

​បេក្ខជន​នៅ​វិទ្យាល័យ​បឹងត្របែក​និង​វិទ្យាល័យ​ស៊ី​សុ​វ​ត្តិ​មួយចំនួន​បានលើកឡើង​ថា​ការប្រឡង​របស់ ពួកគេ​ឆ្នាំនេះ​ជួប​បញ្ហាលំបាក​ជាងគេ​គឺ​គីមី​ពីព្រោះថា​មេរៀន​ទាំងនេះ​ពួកគេ​មិនសូវ​បាន​រៀន​ឱ្យ​ដិតដល់​និង​គ្រូ​ក៏​ពុំបាន​បង្រៀន​មេរៀន​នេះ​ច្រើន​ដែរ​។​

​សូមបញ្ជាក់ថា​បើតាម​ក្រ​សួង​អប់រំ​បានឱ្យដឹងថា ​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​បាក់​ឌុប​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ​សម្រាប់​បេក្ខជន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល និង​ព្រឹក​ថ្ងៃ​បន្ទាប់​សម្រាប់​បេក្ខជន​តាម​បណ្ដា​ខេត្ត​ផ្សេងទៀត​។​ ​មាន​បេក្ខជន​ណាមួយ​យក​ឯកសារ​ចូល​មណ្ឌល​ប្រលង​ទេ​។​

​បើតាម​លោក​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​បានឱ្យដឹងថា​ចំពោះ​ពិន្ទុ​ខ្ពស់បំផុត​ក្នុងការ​ប្រឡង​ឆ្នាំនេះ​គឺ​៥០០ និង​ចំពោះ​បេក្ខជន​ដែល​ធ្វើ​ពិន្ទុ​បាន​ត្រឹម​២៣៧​នឹងត្រូវ​ជាប់​ហើយ ។​សម្រាប់ ការប្រឡង​បាក់​ឌុប​នា​ឆ្នាំ​នេះដែរ​ចំណាយ​ថវិការ​ជិត​៥​លាន​ដុល្លារ​អាមេរិក​និង​មាន​ក្រុម​អ្នកសង្កេតការ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាង​៥​ពាន់​នាក់​ចូលរួម​។​

​សូម​រំលឹក​ដែរ​ថា​បេក្ខជន​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​២០១៧​កន្លងមក មាន​ចំនួន​៦៣៦៦៨​នាក់ ត្រូវជា​៦៣.៨៤​ភាគរយ នៃ​បេក្ខជន​វត្តមាន​៩៩ ៧២៨​នាក់​។ ដោយឡែក​បើ​ធ្វើការ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៦​បេ​ក្ច​ជន​ដែល​ប្រឡង​ជាប់​មាន​ចំនួន​៥៥ ៧៥៣​នាក់ ត្រូវ​ជាជាង ៦២​ភាគរយ​នៃ​បេក្ខជន​វត្តមាន​ចំនួន​ជិត​៩​ម៉ឺន​នាក់​( ៨៩ ៦៦១​នាក់​)​។​ ​ក្នុង​ឆ្នាំ​ដដែល​នេះ​បេក្ខជន​ដែល​ប្រឡង​ជាប់ និទ្ទេស A មាន​ចំនួន ៤២៤​នាក់ , និទ្ទេស B មាន​២ ៤៦៤​នាក់ , និទ្ទេស​C មាន​ចំនួន​៥០០០​នាក់ , និទ្ទេស​D ៩១២៣​នាក់ និង​និទ្ទេស E មាន​៤៦ ៦៥៧​នាក់​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ