ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កំពុង​ព្រួយបារម្ភ បន្ទាប់ពី​អ្នកចាំទី​ជម្រើស​ទី​២ ក្លូ​ឌី​អូ ប្រា​វ៉ូ រងរបួស​

1016
ចែករម្លែក

ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅសល់​អ្នកចាំទី​តែ​ម្នាក់​គត់​ដែល​អាច​លេង​បាន បន្ទាប់ពី​អ្នកចាំទី ក្លូ​ឌី​អូ ប្រា​វ៉ូ (Claudio Bravo) រងរបួស អំឡុងពេល​ហ្វឹកហាត់​កាលពី​ថ្ងៃ​ច័ន្ទ​។​
​ ​
​ប្រា​វ៉ូ ជា​ជម្រើស​ទី​២​របស់​អ្នកចាំទី អេ​ដឺ​សិន (Ederson) អាច​នឹង​ខកខាន​ការប្រកួត​រយៈ ពេល​៦​ខែ​។ អ្នកចាំទី​សញ្ជាតិ​ឈី​លី​រូបនេះ​នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​បា​សេ​ឡូ​ណា ដើម្បី​ធ្វើតេស្ត នៅ​ចុង​សប្តាហ៍​នេះ​។​
​ ​
​របួស​នេះ​ក្លាយជា​រឿង​ខកចិត្ត​សម្រាប់​គ្រូបង្វឹក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ដែល​បាត់បង់​អ្នកចាំទី​ពីររូប​រួចហើយ​ពេល​បញ្ចប់​រដូវ​កាល​។​
​ ​
​រឿងនេះ​បានធ្វើ​ឲ្យ​ស៊ី​ធី​នៅសល់​អ្នកចាំទី ដា​នី​ញែ​ល ហ្គ្រី​ម​សូ (Daniel Grimshaw) វ័យ​២០​ឆ្នាំ តែ​ម្នាក់​គត់​។ នៅពេលនេះ ក្រុម​ស៊ី​ធី​ត្រៀម​កោះហៅ​អ្នកចាំទី អា​រ៉ូ មូ​រិ​ក (Aro Muric) វ័យ​១៩​ឆ្នាំ​ដែល​កំពុង​លេង​ខ្ចី​ជើង​នៅ​ក្លឹប NAC Breda របស់​ប្រទេស​ហូ​ឡង់​។​
​ ​
​ប្រា​វ៉ូ ដែល​ត្រូវបាន​រិះគន់​អំឡុង​រដូវ​កាល​ដំបូង​នៅ​អង់គ្លេស​ធ្វើ​បានល្អ អំឡុងពេល​ប្រកួត​ដណ្តើមពាន Carabao Cup កាលពី​ឆ្នាំមុន ហើយនឹង​បំពេញ​តួនាទី​នេះ​ម្តងទៀត​ក្នុងការ​ប្រកួត​ធំៗ​។​
​ ​
ស៊ី​ធី​អាច​នឹងធ្វើ​កិច្ចសន្យា​ផ្ទេរ​ដោយ​ឥត​តម្លៃ​ខ្លួន​ដល់​ដំណាច់ខែ​នេះ​ឬ​អាច​ដាក់សំណើ​ខ្ចី​ជើង​បន្ទាន់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អ្នកចាំទី ក្លូ​ឌី​អូ ប្រា​វ៉ូ (Claudio Bravo)

ទីតាំងផ្សាយពាណិជ្ជកម្ម