កុំ​ចេះតែ​ចង់​! ស្ត្រី​ថៃ​ម្នាក់​កំពុង​ប្តឹង​គ្លីនិក​វះកាត់​ពង្រីក​សុដន់​មួយ​

3750
ចែករម្លែក

អតីតនិយោជិតធនាគារអាយុ២៧ឆ្នាំម្នាក់ កាលពីថ្ងៃចន្ទទី២០សីហាបានប្តឹងប៉ូលិសប្រឆាំងនឹងគ្លីនិកកែសម្ផស្សល្បីឈ្មោះមួយនៅក្រុងបាងកក ដោយសារតែការវះកាត់ចាក់ពង្រីកសុដន់នាំដល់ការហើមប៉ោងនិងនាំអោយនាងខាតបង់ប្រាក់៩សែនបាត។

នាងបានអះអាងថា នាងត្រូវបង្ខំចិត្តបោះបង់ចោលការងារដោយសារជម្ងឺនិងមិនអាចបំបៅកូន។ដូច្នេះនាងចង់អោយគ្លីនិកនេះទទួលខុសត្រូវចំពោះការធ្វេសប្រហែសរបស់ខ្លួនដែលបង្ករបួសធ្ងន់ធ្ងរ។ស្រ្តីដែលមិនបញ្ចេញឈ្មោះ ក៏បានចោទប្រកាន់គ្លីនិកនេះថាឆបោក។

មេធាវីរបស់ស្រ្តីនេះ បាននិយាយថា កូនក្តីរបស់ខ្លួនបានធ្វើការវះកាត់ពង្រីកដោះតំលៃ១២០.០០០បាតនៅឆ្នាំ២០១២។ពីរឆ្នាំក្រោយ នាងបានវិលមកកាន់គ្លីនិកដដែលដោយសារហើមនិងឈឺនៅពោះខាងក្រោមដោះ ។នាងត្រូវបានគ្លីនិកប្រាប់អោយចាក់សារធាតុរាវចូលបន្ថែមនិងបង់ប្រាក់៦សែនបាតសំរាប់ការព្យាបាលនេះ។គ្លីនិកបន្ទាប់មកបានប្រាប់អោយដាក់ស៊ីលីកូនតំលៃ១សែនបាត។

ឆ្នាំមុន អតិថិជនបានមានផ្ទៃពោះនិងក្រោយកើតកូនតាមការវះកាត់ នាងត្រូវបានគេប្រាប់ថា សារធាតុរាវដ៏ច្រើនត្រូវបានប្រទះឃើញនៅត្រង់ពោះ។អតិថិជនត្រូវចំណាយជិតកន្លះលានបាតដើម្បីយកសារធាតុរាវនេះចេញ។ក្រោយមកតំណាងគ្លីនិកបានមកជួបនាងនិងបានប្រគល់ប្រាក់១,៥សែនបាតហើយអោយនាងចុះហត្ថលេខាលើឯកសារមួយព្រមបោះបង់សិទ្ធិចោទប្រកាន់គ្លីនិកជុំវិញការវះកាត់ពង្រីកសុដន់នេះ។នាងបានយល់ព្រម ព្រោះពេលនោះនាងត្រូវការប្រាក់សំរាប់ការព្យាបាល។

ស្រ្តីនេះបានអះអាងថា” ជីវិតរបស់ខ្ញុំលែងដូចមុនចាប់តាំងពីមានបញ្ហាដោះ។ខ្ញុំត្រូវបេះបង់ចោលការងារដើម្បីព្យាបាល”។ឥឡូវនាងទាមទារអោយប៉ូលិសចាត់ការប្រឆាំងនឹងគ្លីនិកនេះ។

កាលពីចុងឆ្នាំមុន ស្រ្តីម្នាក់ក៏មានបញ្ហារឿងវះកាត់ពង្រីកសុដន់នេះនៅគ្លីនិកមួយក្នុងក្រុងបាងកក ក្រោយមានការឈឺចាប់ខ្លាំងក្រោយការវះកាត់ដាក់ស៊ីលីកូន។ក្រោយមកគ្រូពេទ្យបានយករបស់ដាក់ពង្រីកដោះចេញនិងផ្តល់ថ្នាំ តែនាងនៅតែឈឺចាប់ខ្លាំង។គ្រូពេទ្យបានវះកាត់យកចេញម្តងទៀត​និងបានឃើញស្បៃនៅក្នុងដោះរបស់នាងដែលបង្ហាញថា ការវះកាត់ពង្រីកនេះប្រើសម្ភារអន់។ជម្លោះនេះបានបញ្ចប់ត្រឹមគ្លីនិកព្រមបង់ប្រាក់៣សែនបាត ជាសំណងជម្ងឺចិត្ត។

ស្រ្តីម្នាក់ទៀតក៏ត្រូវគ្លីនិកដដែលសុំសងជម្ងឺចិត្ត ដោយសារមានបញ្ហាដូចគ្នា។នាងបានវះកាត់យកចេញស៊ីលីកូននៅគ្លីនិកមួយផ្សេងទៀត ដោយសារការដាក់មុនខុស។

មានករណីមួយទៀតពាក់ព័ន្ធតារាថៃ គឺអ្នកចំរៀងJeeranan “May” Kitprasarnបានវះកាត់ពង្រីកសុដន់នៅកូរ៉េខាងត្បូងអស់៨សែនបាតឯណោះតែក្រោយមកនាងថាមានឈាមចេញពីដោះរបស់នាងនិងឈឺចាប់។គ្រូពេទ្យថៃបានរកឃើញថាមានមេរោគឆ្លងក្នុងឈាមនិងជម្ងឺនេះធ្ងន់ធ្ងររហូតដល់ពេទ្យប្រាប់ថាមានឱកាសរស់តែ១០ភាគរយទេ។ក្រោយការវះកាត់ព្យាបាល៣លើក រួមទាំងការយកវត្ថុទ្រាប់ដោះអោយធំចេញផងនាងបានគេផុតពីសេចក្តីស្លាប់និងបានចែករំលែករឿងរបស់នាងដល់សាធារណជន៕ដោយ៖វាសនា

ស្រ្តីថៃ ដែលមានបញ្ហាវះកាត់កែសុដន់ ទាមទារអោយប៉ូលិសចាត់ការគ្លីនិកកែសម្ផស្សដែលនាងបានទៅធ្វើការកែពង្រីកសុដន់

ទីតាំងផ្សាយពាណិជ្ជកម្ម