រុស្ស៊ី​ហៅ​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​”​គ្មាន​ហេតុផល​” និង​ប្តេជ្ញា​ឆ្លើយតប​

3079
ចែករម្លែក

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយកាលពីថ្ងៃអង្គារទី២១សីហាថាការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកបានធ្វើឡើងចំពោះការចោទប្រកាន់អំពីការលួចចូលមើលនិងគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធកុំព្យូរទ័រនិងការផ្គត់ផ្គង់ផលិតផលប្រេងខុសច្បាប់ទៅឱ្យកូរ៉េខាងជើងទាំង “គ្មានហេតុផល” តែសន្យាថានឹងមានការឆ្លើយតបពីរដ្ឋាភិ​បាលក្រុងម៉ូស្គូ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសនេះលោក Sergei Ryabkov ក៏បាននិយាយផងដែរថា ការដាក់ទណ្ឌកម្មនេះ ត្រូវបានធ្វើក្រោមហេតុផលជា” លេស “។

កាលពីថ្ងៃអង្គារ​ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ី២នាក់ ក្រុមហ៊ុនរុស្ស៊ីមួយ និង ក្រុមហ៊ុនស្លូវ៉ាគីមួយចំពោះអ្វីដែល រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថា គឺជាសកម្មភាពរបស់ខ្លួន ដើម្បីជួយក្រុមហ៊ុនរុស្ស៊ីផ្សេងទៀតដើម្បីគេចចេញពីការដាក់ទណ្ឌកម្មលើ សកម្មភាពពាក់ព័ន្ធនឹងការវាយប្រហារ ប្រព័ន្ធអ៊ីនធឺរណែត ដែលនាំឱ្យមានផលវិបាកច្រើននេះ ។

ក្រុមហ៊ុនMicrosoft បានអះអាងថា ពួកលួចមើលទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រ ដែលមានការជាប់ទាក់ទងជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីនោះ បានព្យាយាមចូលលួចមើលទិន្នន័យឬគ្រប់គ្រងវេបសាយរបស់ក្រុមអ្នកជំនាញអាមេរិកចំនួន២ក្រុម ដែលជាការចោទប្រកាន់មួយ ដែលរដ្ឋាភិបាលក្រុងម៉ូស្គូបានបដិសេធ។

សហរដ្ឋអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូនរុស្ស៊ីចំនួន២និងនាវាចំនួន៦ដែលខ្លួនបាននិយាយថា បានចូលរួមនៅក្នុងការផ្ទេរផលិតផលប្រេងចម្រាញ់រួចទៅឱ្យក្រុមនាវាកូរ៉េខាងជើង ដែលជាការរំលោភលើការដាក់ទណ្ឌកម្មតឹងរឹងរបស់អង្គការសហប្រជាជាតិ៕ដោយ៖សុខា/SN

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោកSergei Ryabkov