មុខរបរ​ផលិត​ឥដ្ឋការ៉ូឡា​អាចជួយ​ទ្រទ្រង់​ជី​វិភាព​គ្រួ​សារបាន​សមរម្យ ខណៈដែល​ទីផ្សារ​ត្រូវការ​បំផុត​

1935
ចែករម្លែក
  • 15
    Shares

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: របរ​ផលិត​ឥដ្ឋការ៉ូឡា​អាចជួយ​ទ្រទ្រង់​ជី​វិភាព​ក្នុង​គ្រួ​សារបាន​សមរម្យ ខណៈដែល​ទីផ្សារ​កំពុង​ត្រូវការ​ជា​ចាំបាច់ ក្នុង​សាងសង​ឃឿន​បិទ​ឥដ្ឋការ៉ូឡា ដើម្បី​លំអ​ទូទាំង​ខេត្តកំពង់ស្ពឺ នាពេល​បច្ចុប្បន្ន​។​

​លោក ប៉ុន ណា​រិ​ទ្ធ អាយុ​៥២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន មានមុខ​របរ​ផលិត​ឥដ្ឋការ៉ូ បាន​និយាយថា របរ​នេះ​អាចជួយ​ទ្រ​ទ្រ​ង​ជី​ភាព​គ្រួសារ​របស់គាត់ ដែលមាន​សមាជិក​ក្នុង​គ្រួសារ​៥​នាក់​នៅក្នុង​បន្ទុក​។ គាត់​ថា បាន​ប្រក​បរបរ​នេះ​រយៈពេល​ជាង​១៣​ឆ្នាំ​មកហើយ តាំងពី​កូនៗ​របស់គាត់​ទើបតែ​មាន​អាយុ​៤​ឆ្នាំទៅ​៥​ឆ្នាំ​។ ដោយ​តម្រូវឱ្យ​គាត់​ត្រូវ​រក​ចំណូល​ក្នុង​មួយថ្ងៃ​យ៉ាងតិច​បំផុត​១២០០០​រៀល ដើម្បី​ផ្គត់ផ្គង់​ជី​វិភាព​ក្នុង​គ្រួសារ ដែល​ត្រូវ​ឱ​គាត់​ចំណាយ​ក្នុង​១​ថ្ងៃ​ចាប់ពី​១០០០០​រៀល​ទៅ​១៥០០០​រៀល ណាមួយ​កូន​០៣​នាក់​ត្រូវ​ទៅ​រៀន​ផង​នោះ ទើប​គាត់​ចាប់យក​របរ​ផលិត​ឥដ្ឋការ៉ូឡា​មកដល់​សព្វថ្ងៃនេះ​។ គាត់​ថា បើទោះបី​ការផលិត​ឥដ្ឋការ៉ូឡា​នេះ វា​ពិបាក​ក្នុង​ការផលិត​ក៏ពិតមែន តែ​របរ​នេះ​អាចជួយ​ទ្រទ្រង់​ជី​វិភាព​ក្នុង​គ្រួសារ​របស់​បាន​សមរ​ម្យ និង​បានឱ្យ​កូនៗ​រៀន​ដល់​ថ្នាក់ខ្ពស់​នឹង​គេ​ដែរ​។​

​លោក​បាន​បន្តថា ពិធី​ផលិត​ឥដ្ឋការ៉ូឡា​មិន​ត្រឹមតែ​ប្រើ​កម្លាំងកាយ​នោះទេ ក៏ត្រូវ​ប្រើ​កម្លាំង​ម៉ាស៊ីន​ផងដែរ​។ ការផលិត​ម្តងៗ ត្រូវ​ចំណាយពេល​ពេញ​មួយថ្ងៃ​អាច​ផលិត​បាន​ចាប់ពី​៨០​ទៅ​៩០​ម៉ែត្រការ៉េ និង​ប្រើ​កម្លាំង​កម្មករ​ចាប់​០២​នាក់ បើ​មិន​ដូច​ច្នោះ​ទេ ក៏​ធ្វើឱ្យ​ស៊ីម៉ង់ត៍​ដែល​លាយ​ហើយ​ខះ​កក​ខូច​ចាក់​ឥដ្ឋការ៉ូឡា​មិនកើត​។ ក្រោយពី​ផលិត​រួច ត្រូវ​យកទៅដាក់​ហាល​ឱ្យ​ស្ងួត ទើប​ដោះ​ពី​ពុម្ពក្បាច់​ផ្កា​ភ្ញី តាម​តម្រូវ​ការបស់​អតិថិជន​ដែល​ត្រូវយក​ទៅប្រើ​ប្រាស់​នៅតាម​បណ្តា​មន្ទីរ​គ្រប់​ស្ថាប័ន​។​ល​។ ព្រមទាំង​ទីផ្សារ​ក្នុង​ខេត្តកំពង់ស្ពឺ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម