​រថយន្ត​ស៊ីទែន​ប្រេង​ក្រុមហ៊ុន​”LHR”​បុក​ជាមួយ​រថយន្ត​កុង​ទី​ន័​រ​ស្លាប់​មនុស្សម្នា​ក់នៅ​ខេត្ត​ព្រះសីហនុ​

1315
ចែករម្លែក

(​ព្រះសីហនុ​)៖​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ម៉ា​ស៊ូ​ត្ស​មួយគ្រឿង​របស់​ក្រុមហ៊ុន​”LHR”​បុក​ជាមួយ​រថយន្ត​កុង​ទី​ន័​រ​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​ស្លាប់​គាប​ជាប់​ក្នុង​រថយន្ដ​ខណៈ​កំពុង​បើកបរ​ក្នុងទិសដៅ​ស្របគ្នា ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ​។​
​ហេតុការណ៍​ដ៏​រន្ធត់​ខាងលើនេះ បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ KM151-152 ស្ថិត​ក្នុងភូមិ​/​ឃុំ​សឹ្ទ​ង​ឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​កាលពី​រសៀល ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​កុង​ទី​ន័​រ បាន​រត់​ខ្លួន​ភ្លាមៗ​បាត់ស្រមោល ។​ចំណែកឯ​ជនរងគ្រោះ​ខាងលើ​នោះ សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ​នៅឡើយ​ទេ​។​ភ្លាមៗ​នោះ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០២ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ចុះទៅ​ក​នែ្ល​ង​កើតហេតុ​ដើម្បី​ជួយ​សម្រួល​សណ្តាប់ធ្នាប់​ចរាចរណ៍​ដើម្បី​មិន​ឲ្យ​ស្ទះចរាចរណ៍​៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​ស៊ីទែន​ប្រេង​ក្រុមហ៊ុន​”LHR”​បុក​ជាមួយ​រថយន្ត​កុង​ទី​ន័​រ​ស្លាប់​មនុស្សម្នា​ក់(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម