ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ជួញដូរ​នូវ​សារធាតុ​ញៀន​រួមទាំង​ថ្នាំ​មួយកញ្ចប់​ធំ​

724
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: កាលពី​យប់​៩​ថ្ងៃទី​២២ ខែ សីហា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ ជួញដូរ​គ្រឿងញៀន នៅ​ចំណុច ផ្លូវលំ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​លោក តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ សេង ហេង ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​លេខ ១០៤៣​អឺ​២ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ យើង​បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​មួយកញ្ចប់​ថង់​ធំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ