អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រកឃើញ​ជ​នប​រទេស​៨​នាក់​លួច​ស្នាក់នៅ និង​ប្រក​បរបរ​ដោយ​ខុសច្បាប់

1016
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: នៅ​ព្រឹក​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស​ចំនួន ៥២​នាក់ ស្រី ៣២​នាក់ ជា​ជនជាតិ​វៀតណាម ក្នុងនោះ​ចំនួន ៤៤​នាក់ ស្រី ៣០​នាក់ មាន​ឯកសារ​ប្រើប្រាស់​ត្រឹម​តាមច្បាប់​អន្តោប្រវេសន៍​។ ចំណែក​ចំនួន​៨​នាក់ ស្រី​២​នាក់​បាន​លួច​ស្នាក់នៅ​និង​ប្រកប​របរ​ដោយ​ខុសច្បាប់​គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី បាន​សហកា​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ត្រួតពិនិត្យ​បានឃើញ​មាន ជនបរទេស​ចំនួន ៥២​នាក់ ស្រី ៣២​នាក់ ជា​ជនជាតិ​វៀតណាម ក្នុងនោះ​ចំនួន ៤៤​នាក់ ស្រី ៣០​នាក់ មាន​ឯកសារ​ប្រើប្រាស់​ត្រឹម​តាមច្បាប់​អន្តោប្រវេសន៍​។ ចំណែក​ចំនួន​៨​នាក់ ស្រី​២​នាក់​បាន​លួច​ស្នាក់នៅ និង​ប្រក​បរបរ​ដោយ​ខុសច្បាប់​គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។​

​សូមជម្រាបថា ក្រុម​ប្រតិបត្តិការ​បាន​នាំខ្លួន​ជនបរទេស​ចំនួន​៨​នាក់​ខាងលើ មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​សាកសួរ និង​ពិនិត្យ​ឯកសារ​តាម​នីតិវិធី​បន្ត​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ