ស្មា​ត​អា​ស្យា​តា និង​ក្រុមហ៊ុន កា​ហុក​ភី​ធី​អ៊ី ចុះហត្ថលេខា​ជា​ដៃគូ​ពាណិជ្ជកម្ម

1439
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា​និង​ក្រុមហ៊ុន​កា​ហុក​ភី​ធី​អ៊ី អិ​ល​ធី​ឌី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ក្នុង​គោលបំណង​បង្កើត​ទំនាក់ទំនង​ដៃគូ​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​ទាំងពីរ ក៏ដូចជា​ចង់ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ការយល់ដឹង​បន្ថែមទៀត​អំពី គុណភាព គុណប្រយោជន៍ និង​សេវាកម្ម ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​ទាំងពី​ផងដែរ​។​ពិធី​ចុះហត្ថលេខា​បាន​ត្រូវធ្វើឡើង​នា​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ ២០១៨​នៅ​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ​។​

ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា​និង​ក្រុមហ៊ុន​កា​ហុក​ភី​ធី​អ៊ី អិ​ល​ធី​ឌី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​គោលបំណង​បង្កើត​ទំនាក់ទំនង​ដៃគូ​ពាណិជ្ជកម្ម ​(​រូប សុផល​)

​ភាពជា​ដៃគូ​ពាណិជ្ជ​កម្មនេះ នឹង​នាំមក​នូវ​កម្មវិធី​បញ្ចុះ​តម្លៃ​ផ្សេងៗ​និង​ការផ្ដល់ជូន​ដ៏​ពិសេស​សម្រាប់ អតិថិជន​ដែល​តែងតែ​គាំទ្រ​ទូរស័ព្ទដៃ​ស៊ី​ង​តិច និង ក្រុមហ៊ុន ស្មា​ត​អា​ស្យា​តា ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​ក្នុងប្រទេស​។​

​លោក ទ្រី លាង​គ្រី ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​កា​ហុក ភី​ធី​អ៊ី បាន​មាន​ប្រសា​ន៍​ថា​៖ “​អតិថិជន​ទាំងអស់​អាច​រក​ទិញ​ទូរស័ព្ទដៃ​ស៊ី​ង​តិច​នៅតាម​បណ្តា​ស្មា​ត​សប (Smart Shop) ទូទាំងប្រទេស ហើយ​ថែមទាំង​ទទួលបាន​លេខ​ស៊ីម​កាត​ល្អៗ ក៏ដូចជា​ការប្រើប្រាស់​បាន អ៊ី​ន​ធឺ​ណេ​ត​រហូតដល់ ១២​សប្តាហ៍​ផងដែរ​”​។ លើសពីនេះ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់ ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា ដែល​ជឿជាក់​លើ​ទូរស័ព្ទដៃ​ស៊ី​ង​តិច​និង​បាន​ដាក់លក់​ទូរស័ព្ទដៃ​ស៊ី​ង​តិច​ជា​ផ្លូវការ​នៅតាម ស្មា​ត​សប (Smart Shop) កាលពី​ថ្ងៃ ទី​១ ខែ សីហា​នេះ​ផងដែរ​។​

​អ្នកស្រី ស៊ឹម ចាន់​សុភ័ក្ដ្រ ប្រធាន​ផ្នែក​អភិវឌ្ឍ​ផលិតផល និង​ឧបករណ៍ (Head of Consumer Proposition and Devices) នៃ​ក្រុមហ៊ុន ស្មា​ត​អា​ស្យា​តា បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន​ស្មា​ត មាន​សេចក្តីសោមនស្ស​រីករាយ ដែល​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កា​ហុក ភី​ធី​អ៊ី​នេះ អាចធ្វើ​ឲ្យ​អតិថិជន​របស់​ក្រុមហ៊ុន​ស្មា​ត អាច​ជាវ​ទូរស័ព្ទដៃ​ស៊ី​ង​តិច​បាន ។ ជាមួយនឹង​ការដាក់​លក់​ទូរស័ព្ទដៃ​ស៊ី​ង​តិច​តាម​ស្មា​ត​សប (Smart Shop) ទាំងអស់ អតិថិជន​របស់​យើង​នឹង​អាច​ជាវ​ស្មា​ត​ហ្វូ​ន ដែលមាន​តម្លៃ​សមរម្យ​និង​គុណភាព​គួរ​ជាទី​ទុកចិត្ត ដើម្បី​រីករាយ​ជាមួយ​បណ្តាញទូរស័ព្ទ ៤.៥G របស់​ស្មា​ត និង​ការផ្ដល់ជូន​ជាមួយ​ទូរស័ព្ទ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​”៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ