អ្នកវិនិយោគទុន​កូរ៉េ​គ្រោង​នឹង​មក​បណ្តាក់ទុន​បង្កើត​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នៅ​កម្ពុជា​

1506
ចែករម្លែក
  • 172
    Shares
ពិធី​ចុះហត្ថលេខា​លើ​MOU រវាង​ក្រុមហ៊ុន​Emart ជាមួវាង​ក្រុមហ៊ុន​Emart ជាមួយ​ក្រុមហ៊ុន​Royal Group(​រូប​ថ​តៈ​មុនី​រ័ត្ន​)

[/caption]​(ភ្នំពេញ)៖ អ្នកវិនិយោគទុន​កូរ៉េ គ្រោង​នឹង​មក​បណ្តាក់ទុន​នៅ​ប្រទេស​កម្ពុជា ដោយ​បង្កើត​ផ្សារ​ទំនើប​ថ្មី​មួយ ដូចនឹង​ផ្សារ​អ៊ី​អន នៅពេល​ឆាប់ៗខាងមុខនេះដើម្បី​បំពេញតម្រូវការ​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន Emart របស់​កូរ៉េ ជាមួយ​ក្រុមហ៊ុន Royal Group កាលពី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ផ្សារ​ទំនើប​ដែល​អ្នកវិនិយោគទុន​កូរ៉េ​គ្រោង​នឹង​បង្កើត គឺមាន​ទីតាំងនៅ​ជិត​ក្រ​សួង​ពាណិជ​កម្ម ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​លោក​ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា នេះ​គឺជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ដែល​អាច​បង្ហាញ​នៅ​សក្តានុពល​នៃ​ពាណិជ្ជកម្ម ក៏ដូចជា​វិនិយោគ និង​បង្ហាញ​ពី​ស្ថ​រិតរ​ភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា ដែលមាន​សុខសន្តិភាព​។ ហើយ​ការដែល​អ្នកវិនិយោគ​កូរ៉េ​មក​បង្កើត​ផ្សារ​ទំនើប​នេះ គឺ​គេ​អាច​យក​ទំនិញ​ល្អៗ មានគុណ​ភាព​ល​ល្អ​ជូន​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​ប្រើប្រាស់ និង​មាន​ជម្រើស​ល្អៗ និង​មានការ​ប្រកួតប្រជែង​នៅ​តម្លៃ​។ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ចក្ខុវិស័យ​ទូលំទូលាយ និង​បង្ហាញ​អំពី​ស្តង់ដារ​របស់​ប្រទេស​នីមួយៗ ស្តង់ដារ​ស្អាត និង​របៀប​ប្រើប្រាស់ របៀប​ធ្វើការ ធ្វើ​ឲ្យ​ប្រទេស​យើង​មានការ​រីកចំរើន​ជឿនលឿន​។​

​សូមជម្រាបថា Emart គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​កូរ៉េខាងត្បូង ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៣ ហើយ​រហូតមក​ដលក់​ឆ្នាំ​២០១៧​នេះ Emart បាន​ពង្រីក​សាខា​ដល់​ទៅ​១៦០​សាខា ដូចជា​នៅ​ម៉ុង​ហ្គោ​លី ចិន វៀតណាម និង​ប្រទេស​មួយចំនួនទៀត ដែលមាន​លក់​ផ្នែក​ម្ហូប សំលៀកបំពាក់ និង​សំភារៈ​ផ្សេងៗ​ទៀត​ជាច្រើន​។ ហើយ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ Emart នឹងមាន​សាខា​នៅ​ប្រទេស​កម្ពុជា​៕​ដោយៈ មុនី​រ័ត្ន​

ទីតាំងផ្សាយពាណិជ្ជកម្ម