ប្រទេស​តូចៗ​បំផុត​ទាំង ១០ ដែល​លោកអ្នក​មិន​ធ្លាប់​បានដឹង​ពីមុនមក​

3115
ចែករម្លែក
  • 1
    Share

​បច្ចុប្បន្ន​មាន​ប្រទេស​សរុប​ទាំងអស់​ចំនួន ១៩៦ នៅ​ទូទាំង​ពិភពលោក ហើយ​ប្រទេស​រុស្ស៊ី​ជាប់ ចំណាត់ថ្នាក់​ជា​ប្រទេស​ធំ​បំផុត​ទី​១ ក្នុង​ពិភពលោក​ដោយមាន​ផ្ទៃដី​សរុប ១៧.០៩៨.២៤២ គីឡូម៉ែត្រ​ក្រឡា​។ លេខ​២ បាន​ទៅលើ​ប្រទេស​កាណាដា ដែលមាន​ផ្ទៃដី​សរុប ៩.៩៨៤.៦៧០ គីឡូម៉ែត្រ​ក្រឡា ហើយ​លេខ​៣ បាន​ទៅលើ​សហរដ្ឋអាមេរិក​ដែលមាន​ផ្ទៃដី​សរុប ៩.៨២៦.៦៧៥ គីឡូម៉ែត្រ​ក្រឡា​។​

​ប៉ុន្តែ​លោកអ្នក​ប្រហែលជា​មិនទាន់បាន​ស្គាល់​ប្រទេស ដែល​តូច​ជាងគេ​បំផុត​នោះទេ​។ ប្រទេស​ខ្លះ​មាន​ផ្ទៃដី​តូច​មែនទែន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​អ្នកខ្លះ​អាច​នឹង​និយាយថា វា​មិន​ពិត​។​

​ខាងក្រោម​នេះ​ជា​ប្រទេស​ចំនួន ១០ ដែលមាន​ផ្ទៃដី​តូច​បំផុត​នៅក្នុង​ពិភពលោក​ដូចជា​៖
១-​ប្រទេស​ស៊ី​លែ​ន (Sealand) មាន​ផ្ទៃ​សរុប​ត្រឹមតែ ២៥០ ម៉ែត្រក្រឡា​


២-​បុរី​វ៉ា​ទី​កង់ (Vatican) កន្លែង​ដែល​សម្តេច​ប៉ាប រស់​នៅមាន​ផ្ទៃដី​សរុប​ត្រឹមតែ ០,៤៤ គីឡូម៉ែត្រ​ក្រឡា​


៣-​ប្រទេស​ម៉ូ​ណា​កូ (Monaco) មាន​ផ្ទៃដី​សរុប ២ គីឡូម៉ែត្រ​ក្រឡា​


៤-​ប្រទេស​ដែន​កោះ​ណូ​រូ (Nauru) មាន​ផ្ទៃដី​សរុប ២១ គីឡូម៉ែត្រ​ក្រឡា​


៥-​ប្រទេស​ដែន​កោះ​ទូ​វ៉ា​លូ (Tuvalu) មាន​ផ្ទៃដី​សរុបត ២៦ គីឡូម៉ែត្រ​ក្រឡា​


៦- ប្រទេស​សាន ម៉ា​រី​ណូ (San Marino) មាន​ផ្ទៃដី​សរុប ៦០ គីឡូម៉ែត្រ​ក្រឡា​


៧-​ប្រទេស​លី​ច​តេន​ស្តេ​ន (Liechtenstein) មាន​ផ្ទៃដី​សរុប ១៦០ គីឡូម៉ែត្រ​ក្រឡា​


៨-​ប្រទេស​ដែន​កោះ​ម៉ា​សាល់ (Marshall) មាន​ផ្ទៃដី​សរុប ១៨១ គីឡូម៉ែត្រ​ក្រឡា​


៩-​ប្រទេស​ដែន​កោះ​សា​អ៊ី​ត ឃី​ត​ស៍ & ណាវី​ស (Saitt kitts and Navis) មាន​ផ្ទៃដី​សរុប ២៦៩ គីឡូម៉ែត្រ​ក្រឡា​


១០-​ប្រទេស​ដែន​កោះ​ម៉ា​ល់​ឌី​វ (Maldives) មាន​ផ្ទៃដី​សរុប ៣០០ គីឡូម៉ែត្រ​ក្រឡា ៕


ទីតាំងផ្សាយពាណិជ្ជកម្ម