ស្រៀវ​ណាស់​! បុរស​ក្លាហាន​ហ៊ាន​បញ្ចុក​ចំណី​ក្រពើ​ធំៗ​ដល់​មាត់​

1104
ចែករម្លែក

បុរស​ដ៏​ក្លាហាន​ម្នាក់​ត្រូវគេ​ថត​បាន​សកម្មភាព​គួរឱ្យ​ព្រឺព្រួច ពេល​គាត់​បញ្ចុក​ចំណី​ក្រពើ​ធំៗ​រហូត ដល់​ទៅ​ប្រាំ ក្បាល​នៅ​មាត់ទន្លេ ក្នុងពេល​គាត់​អង្គុយ​ចោងហោង​ចម្ងាយ​តែ​ប៉ុន្មាន​សង់ទីម៉ែត្រ ពី​ពួកវា​។

​ក្នុង​រូបភាព​វីដេអូ​ឃ្លី​ប​គួរឱ្យ​ញាក់សាច់​នេះ​យើង​ឃើញ​បុរស​ខាងលើ​យួរ​សាច់​មួយថង់​យកទៅ បញ្ចុក​ក្រពើ​ដល់​មាត់ នៅ​ទីតាំង​គ្មាន​ការបញ្ជា​ក់មួយ​ស្ថិតក្នុង​ប្រទេស​ឥណ្ឌា​។​

​ក្រពើ​ទាំងនោះ​ហាក់​ដឹងថា បុរស​នោះ​មាន​ចំណី ហើយក៏​ហែល​ទៅរក​គាត់​ដោយ​ហារ​មាត់ធំៗ បញ្ចេញ​ចង្កូម​មុត​ស្រួច​ចាំ​ទទួល​ចំណី​។

​វីដេអូ​ឃ្លី​ប​ដែលមាន​ចំណងជើង​ថា “​បុរស​ឡប់សតិ​បញ្ចុក​ចំណី​ហ្វូង​ក្រពើ​ដល់​មាត់​” នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​៕ ប្រែ​សម្រួល​: ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ