ធា​រី ហង់​រី យល់ព្រម​ធ្វើជា​អ្នកចាត់ការ​ថ្មី​នៅ​ក្លិប ប៊រ​ដូ​

1037
ចែករម្លែក

​អតីត​វីរបុរស​អា​សេណ​ល​( Arsenal) ធា​រី ហង់​រី (Thierry Henry) បាន​យល់ព្រម​ធ្វើជា អ្នកចាត់ការ​ថ្មី​របស់​ក្លិប ប៊រ​ដូ​(Bordeaux) នៅ​ក្របខណ្ឌ​លី​ក​( Ligue 1)​។ ហង់​រី នឹង​ចូល ដឹកនាំ​ក្លិប Bordeaux ដែល​មិនទាន់​រកបាន​ពិន្ទុ​នៅឡើយ​ឆ្លងកាត់​ពីរ​ប្រកួត​ដំបូង នៅ​ក្របខណ្ឌ Ligue 1​។​

​ហង់​រី ដែល​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ជាមួយ​ក្លឹប Arsenal និង Barcelona នោះបាន ធ្វើជា​ជំនួយការ​គ្រូបង្វឹក​ជម្រើស​បែលហ្ស៊ិក​។ ហង់​រី ជា​ជើងឯក​វើ​ល​ខាប់​ឆ្នាំ​១៩៩៨ នឹង​ចូល ជំនួស​គ្រូបង្វឹក​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ ហ្គូ​ស ប៉ូ​យ៉េត (Gus Poyet) ។

​ក្លិប Bordeaux ថ្មីៗ​នេះ​បាន​ព្យួរការងារ​របស់លោក ប៉ូ​យ៉េត បន្ទាប់ពី​លោក​បានធ្វើ​សន្និសីទ កាសែត​និង​បាន​រិះគន់​គោលនយោបាយ​ទិញដូរ​កីឡាករ​របស់​ក្លឹប​នេះ​។ លោក ប៉ូ​យ៉េត ផ្ទុះ​កំហឹង​នៅពេល​មន្ត្រី​ក្លឹប​ដែល​រៀបចំ​សន្និសីទ​ព្យាយាម​បញ្ចប់​សន្និសីទកាសែត​មុនពេល​កំណត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ធា​រី ហង់​រី (Thierry Henry)