ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា ចង់រក​ឲ្យ​បាន​៣០​គ្រាប់​នៅ​រដូវ​កាល​នេះ​

1035
ចែករម្លែក

​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) និយាយថា ខ្លួន​ចង់រក​ឲ្យ​បាន​លើសពី​៣០​គ្រាប់ នៅ​រដូវ​កាល​នេះ ប៉ុន្តែ​នៅតែ​សប្បាយចិត្ត​បើទោះបីជា​រកបាន​តិច​ប្រសិនបើ​ឆេ​ល​ស៊ី​លើក​ពាន​ជើង ឯក​ព្រី​មី​ញ៉េ​លី​ក​។

​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ កាលពី​រដូវក្តៅ​ឆ្នាំមុន​និង​រកបាន​១៦​គ្រាប់​ក្នុងការ​បង្ហាញមុខ​៥១​លើក​។ កាលពី​សប្តាហ៍​មុន ម៉ូ​រ៉ា​តា រកបាន​គ្រាប់​បាល់​ទី​២ អំឡុងពេល​ក្រុម​ឆេ​ល​ស៊ី​យកឈ្នះ គូប្រជែង អា​សេណ​ល​(Arsenal) ៣-២ ។

​ម៉ូ​រ៉ា​តា បាន​និយាយថា “​យើង​ត្រូវ​ការកែលម្អ​ចំណុច​មួយចំនួនទៀត ប៉ុន្តែ​វា​ទើបនឹង​មាន រយៈពេល​មួយខែ​ប៉ុណ្ណោះ​ដែល​យើង​បានធ្វើ​ការងារ​ជាមួយ​អ្នកចាត់ការ ហើយ​ខ្ញុំ​គិតថា ប្រសិនបើ​យើង​បន្ត​ដូចនេះ យើង​អាច​លេង​ជាមួយ​ក្រុម​ណា​ក៏​បានដែរ​នៅក្នុង​ពិភពលោក​”​។

​បន្ទាប់ពី​ចាប់ផ្តើម​បានល្អ​កាលពី​រដូវ​កាល​មុន ទម្រង់​លេង​របស់ ម៉ូ​រ៉ា​តា ចាប់ផ្តើម​ធ្លាក់ចុះ នៅ​ពាក់កណ្តាល​យុទ្ធនាការ​និង​បានបញ្ចប់​ដោយ​រកបាន​១១​គ្រាប់​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ