គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៨​ខែកក្កដា​ស្លាប់​៣​នាក់​របួស​១៩​នាក់​

1053
ចែករម្លែក

​(​ភ្នំពេញ​)៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​១១​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ របួសស្រាល​៤​នាក់ និង​របួសធ្ងន់​១៥​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១២​គ្រឿង រថយន្ត​តូច​៥​គ្រឿង និងរ​យន្ដ​ធុន​ធំ​មួយគ្រឿង កង​បី​មួយគ្រឿង និង​អ្នក​ថ្មើ​ជើង​ម្នាក់ ។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន មិន​គោរព​សិទ្ធិ បត់​គ្រោះថ្នាក់​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រយៈពេល​២៨​ថ្ងៃ ខែកក្កដា ឆ្នាំ​២០១៧​នេះ មាន​ចំនួន​២៣០ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១១៤​នាក់ របួសធ្ងន់​ចំនួន​២៣២​នាក់ និង​របួសស្រាល​ចំនួន​១១៦​នាក់​៕S/​ដោយ​៖​ហូ​សាន់​

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៨​ខែកក្កដា​ស្លាប់​៣​នាក់​របួស​១៩​នាក់​


ទីតាំងផ្សាយពាណិជ្ជកម្ម