ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ស្រុក​ស្រីស្នំ​

819
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ក្រុមការងារ​លេខាធិកា​រដ្ឋា​ន នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ដ​សៀមរាប ដោយមាន​បញ្ជា​ផ្ទា​ល់ពី​លោក គឹម ប៉ុណ្ណា ប្រធាន​លេខាធិការដ្ឋាន និង​ជា​ប្រធាន​មន្ទីរ​សក​.​សរ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​ចំនួន​១៤​នាក់ ដឹកនាំ​ដោយ លោក ជួត ច័ន្ទ​តារា អនុប្រធាន​មន្ទីរ​សក​.​សរ បាន​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយមាន​ការចូលរួម​សហការ​ពី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​។ គោលដៅ​ដែល​ត្រូវដាក់​ធ្វើ​ប្រតិបត្តិការ​នោះ​គឺ ចំណុច​មុខ​ផ្សារ​ស្រីស្នំ​, មុខ​សាលាស្រុក​ស្រីស្នំ​។​

​ការចុះ​ផ្សព្វផ្សាយ​នេះ ក្នុង​គោលបំណង​អប់រំ បងប្អូន​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ក្រមសីលធម៌​ក្នុងការ​បើកបរ​។ ចូលរួម​ឆ្លើយ​សំនួរ​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក បើ​ឆ្លើយ​ត្រូវ​៣​សំនួរ នឹង​បានទទួល​មួកសុវត្ថិភាព​មួយ បើ​ឆ្លើយ​ខុស​ទទួលបាន​ឯកសារ និង​សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ