កម្មករសំណង់​លើក​រន្ទារ​ដែក​ប៉ះ​ខ្សែភ្លើង​ស្រាត ស្លាប់​ម្នាក់​របួស​ម្នាក់​នៅ​ស្រុក​អន្លង់វែង​

1604
ចែករម្លែក
  • 41
    Shares
កម្មករសំណង់​លើក​រន្ទារ​ដែក​ប៉ះ​ខ្សែភ្លើង​ស្រាត ស្លាប់​ម្នាក់​របួស​ម្នាក់​នៅ​ស្រុក​អន្លង់វែង​៕ គូលែន​

ឧ​ត្ត​រ​មានជ័យ​៖ កម្មករសំណង់​ម្នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​ជនរងគ្រោះ​ទាំងពីរ​នាក់ លើក​រន្ទារ​ដែក​ទៅ​ប៉ះ​ខ្សែភ្លើង​ស្រាត បណ្តាលអោយ​ឆក់​ភ្លាមៗ​នៅ​កន្លែង កើតហេតុ​ទោះបី​ម្នាក់ទៀត​មុនពេល​ស្លាប់ មានការ​ជួយសង្គ្រោះ​តាម​វិធី​បុរាណ​យ៉ាងណាក៏ដោយ ក៏​មិនអាច​រស់​រាម​មានជីវិត​បានឡើយ​។​

​ហេតុការណ៍​ឆក់​ខ្សែភ្លើង​បណ្តាលអោយ​ស្លាប់​ម្នាក់​របួស​ម្នាក់​យ៉ាង​អាណោច​អាធ​ម​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​ល្ងាច ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បានបញ្ជាក់​អោយដឹងថា មុនពេល​កើតហេតុ​កម្មករ​ទាំងពីរ​នាក់ បាននាំគ្នា​សែង​រន្ទារ​ដែក​រំកិល​ផ្លាស់​ទីកន្លែង​ដើម្បី​ឡើង​ផ្សា​ដែក ហើយ​ចៃដន្យ​ក៏​រន្ទារ​នោះ​ប៉ះ​ខ្សែភ្លើង​នៅ ខាងលើ​បណ្តាលអោយ​ឆក​ជនរងគ្រោះ​ទាំងពីរ​តែម្តង​។​

កម្មករសំណង់​លើក​រន្ទារ​ដែក​ប៉ះ​ខ្សែភ្លើង​ស្រាត ស្លាប់​ម្នាក់​របួស​ម្នាក់​នៅ​ស្រុក​អន្លង់វែង​៕ គូលែន​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅផ្ទះ​របស់​ឈ្មោះ ឡេង ហួ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ក្រោយពី​កើតហេតុ​នោះដែរ​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​មនុស្ស​ទាំងពីរ​នាក់ ប៉ុន្តែ​ម្នាក់​បាន​ស្លាប់បាត់​និង​ម្នាក់ទៀត​ត្រូវបាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ទាំងពីរ​គឺមាន​ឈ្មោះ ចក់ ចឹ​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករសំណង់​មាន​ស្រុកកំណើត​នៅ​ភូមិ​ឫស្សី​លក ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ម្នាក់​ដែល​ស្លាប់​គឺមាន​ឈ្មោះ ឆ​ង វី​ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕ គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម