រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្នើសុំ​អោយ​អាមេរិក​បញ្ឈប់​”​អនុត្តរភាព​”​ចំពោះ​ចំណងទាក់ទង​របស់​អែល សាល់​វ៉ា​ឌ័​រ​និង​ចិន​

781
ចែករម្លែក

ដោយចង់ពន្យល់អំពីសេចក្តីថ្លែងការណ៍របស់សេតវិមានដែលបានរិះគន់ប្រទេសអែល សាល់វ៉ាឌ័រ ចំពោះការបង្កើតចំណងទាក់ទងការទូតជាមួយចិន អ្នកនាំពាក្យក្រសួងការបទេសចិន លោកលូ កាង បាននិយាយថា រដ្ឋាភិបាភិបាលក្រុងប៉េកាំងសុំអង្វររដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអោយគោរពសិទ្ធិប្រទេសដទៃក្នុងការសំរេចចិត្តអំពីគោលនយោបាយរបស់គេនិងបន្ថយ”អនុត្តរភាពកំពូលមហាអំណាច”របស់ខ្លួនទៅ។

ក្នុងសេចក្តីថ្លែងការណ៍មួយសេតវិមានបាននិយាយថា” អាមេរិកនឹងបន្តប្រឆាំងជំទាស់ការធ្វើអោយបាត់ស្ថិរភាពនៃទំនាក់ទំនងកាត់ច្រកសមុទ្រនិងអន្តរាគមន៍នយោបាយនៅអឌ្ឍគោលខាងលិចដោយសារតែចិន”។

ក្នុងសន្និសីទកាសែតប្រចាំថ្ងៃខ្លីមួយ លោកលូ បាននិយាយថា” អែល សាល់វ៉ាឌ័រ បានបង្កើតទំនាក់ទំនងការទូតជាមួយចិនផ្អែកលើ”គោលការណ៍ចិនមួយ”​ ដែលវាឆ្លើយតបទៅនឹងបទដ្ឋានគ្រឹះនៃច្បាប់និងទំនាក់ទំនងអន្តរជាតិ ព្រមទាំងផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ។ចិនអំពាវនាវអោយប្រទេសខ្លះគោរពសិទ្ធិរបស់ប្រទេសដទៃក្នុងការសំរេចចិត្តអំពីគោលនយោបាយការបរទេសនិងក្នុងស្រុករបស់គេ ហើយឈប់អនុត្តរភាពកំពូលមហាអំណាចរបស់ខ្លួន”។

លោកបន្ទាប់មកបានអំពាវនាវដល់អាមេរិកអោយមើលលើការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។លោកបានសួរថា”តើមានប្រទេសធ្វើសេចក្តីថ្លែងការណ៍មិនទទួលខុសត្រូវដោយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អែល សាល់វ៉ាឌ័រ?ទីបំផុត វាគ្មានអ្វីត្រូវពន្យល់ទេ ថានរណាជ្រៀតជ្រែកនយោបាយនៅក្នុងតំបន់នេះ”។

សូមរំលឹកថា កាលពីថ្ងៃ២១សីហា អែល សាល់វ៉ាឌ័របានបង្កើតទំនាក់ទំនងការទូតជាមួយចិន ក្រោយផ្តាច់ការទាក់ទងផ្លូវការជាមួយកោះតៃវ៉ាន់។ជាការឆ្លើយតប រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា ការសំរេចចិត្តរបស់អាជ្ញាធរអែល សាល់វ៉ាឌ័រធ្វើអោយខូចស្ថានការណ៍សេដ្ឋកិច្ចនិងសន្តិសុខនៅទូទាំងទ្វីអាមេរិក ។

អែល សាល់វ៉ាឌ័រ បានក្លាយជាប្រទេសទី៣ដែលផ្តាច់ការទាក់ទងជាមួយតៃវ៉ាន់នៅពីរបីខែមកនេះ។សាធាររដ្ឋដូមីនិកនិងប៊ឺគីណា ហ្វាសូ បានប្រកាសការសំរេចចិត្តរបស់ខ្លួនកាលពីថ្ងៃ១ឧសភា និងថ្ងៃ២៤ឧសភា រៀងៗខ្លួន។ពេលនេះ មានតែ១៧រដ្ឋដែលនៅមានទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់។

សូមបញ្ជាក់ថា ទំនាក់ទំនងផ្លូវការរវាងអាជ្ញាធរចិននិងតៃវ៉ាន់បានឈប់នៅឆ្នាំ១៩៤៩ នៅពេលរដ្ឋាភិបាលដឹកនាំដោយគណបក្សគួមីនវាតាង របស់លោកឈៀងកៃឆៀកបាននាំគ្នារត់ភៀសខ្លួនទៅកាន់ក្រុងតៃប៉ិះក្រោយពីត្រូវកម្លាំងទ័ពរបស់គណបក្សកុំម្មុយនីស្តចិនវាយបណ្តេញ។ទំនាក់ទំនងមិនផ្លូវការត្រូវបានបន្តឡើងវិញនៅទសវត្សរ៍១៩៨០ ដោយរដ្ឋាភិបាលក្រុងប៉េកាំងមិនទទួលស្គាល់ឯករាជ្យភាពតៃវ៉ាន់និងអះអាងថាកោះនេះជាផ្នែកមួយរបស់ខ្លួន៕ដោយ៖វាសនា