រកឃើញ​កូន​សេះ​អាយុកាល​បួន​ម៉ឺន​ឆ្នាំ​នៅ​មាត់ទ្វារ​នរក​ក្នុង​តំបន់​ស៊ី​បេ​រី

1889
ចែករម្លែក

​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ បង្ហាញ​ពី​ខ្មោច​កូន​សេះមួយ​ក្បាល​ដែល​គេ​គាស់​ចេញពី​កំណ​កដី ដ៏​សែន​ត្រជាក់​នៅ​តំបន់​ស៊ី​បេ​រី បន្ទាប់ពី​កប់​ក្នុងនោះ​អស់​រយៈពេល ៤០.០០០ ឆ្នាំ​។

​កូន​សេះ​អម្បូរ ឡេ​ណា (Lena) ដែល​បាន​ផុត​ពូជ​ទៅហើយ​នេះ​មាន​កម្ពស់ ៩៤ សង់ទីម៉ែត្រ ហើយ​វា​មាន​អាយុ​ទើបតែ ២ ខែ​ប៉ុណ្ណោះ នៅពេល​វា​ងាប់​។

​កាលពី​ថ្ងៃទី​២៤ ខែសីហា វា​ត្រូវបាន​លាតត្រដាង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​យ៉ា​គុត​ស៍ (Yakutsk) ប្រទេស​រុស្ស៊ី ដែលជា​ទីក្រុង​ត្រជាក់​បំផុត​របស់​ពិភពលោក​។

​សូមបញ្ជាក់ថា ខ្មោច​កូន​សេះ​ដែល​នៅ​សភាព​ល្អឥតខ្ចោះ​នេះ​ត្រូវបាន​គេ​ជីក​ចេញពី​រណ្តៅ​ដ៏​សែន ត្រជាក់​បា​តា​ហ្គៃ (Batagai) ដែល​គេ​ហៅថា “Mouth of Hell” (​មាត់ទ្វារ​នរក​) កាលពីដើម ខែ​នេះ​៕ ប្រែ​សម្រួល​: ខុម​

Batagai depression SIBERIA Russia LOCATOR MAIL ONLINE
GOOGLE MAPS