ជំនន់​ទឹកភ្លៀង​វាយប្រហារ​លើ​ស្រុក​ពី​រក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​តំបន់​ខ្លះ​បាន​បន្ត​ស្រក​ហើយ​

1668
ចែករម្លែក

ឧ​ត្ត​រ​មានជ័យ​៖ ជំនន់​ទឹកភ្លៀង​វាយប្រហារ​លើ​ស្រុក​ចំនួន​២ គឺ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅតាម​តំបន់​ខ្លះ​បាន​ស្រក​ដាច់ទឹក ហើយ​និង​តំបន់​ខ្លះទៀត​នៅ​កំពង់​ស្រក មន្ត្រី​មន្ទី​ធន់​ធាន​ទឹក និង​ឧតុនិយម​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា ស្ថានភាព និង​ប្រភពទឹក​ក្នុង​បឹង​តា​ម៉ុក បាន​បន្ត​ស្រក​ចុះ​នៅត្រឹមតែ​ចំនួន ៣,៨០​ម៉ែត្រ បើ​ធៀប​និង​ថ្ងៃទី​២៧ ខែកក្កដា បាន​ថយចុះ​ចំនួន​០,៣០ ម៉ែត្រ​។​

​លោក ញ៉ឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹងថា ស្ថានភាព ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ បាន​ស្រក​ទាំងស្រុង​ហើយ ឯ​ស្ថានភាព​ទឹក​ក្នុង​បឹង​តា​ម៉ុក ស្រុក​អន្លង់វែង ក៏បាន​ស្រក​ចុះ​ជា​បន្តបន្ទាប់​ផងដែរ​។ ក្រុមមន្ត្រី​ជំនាញ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅតែ​បន្តសកម្មភាព អន្តរាគមន៍​យ៉ាង​មមាញឹក ដើម្បី​បញ្ចៀស ផលប៉ះពាល់ នៃ​គ្រោះ​ប​ហ​ន្ត​រាយ​ជំនន់​ទឹកភ្លៀង​នេះ ។​

​លោក ស ថា​វី អភិបាលខេត្ត​បានធ្វើការ​អំពាវនាវ​ដ​ល់ ប្រជាពលរដ្ឋ​អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ជម្រុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រៀមលក្ខណៈ ដើម្បី​អន្តរាគមន៍​នៅ​គ្រប់ពេលវេលា ។ រយៈពេល ១​យប់ ២​ថ្ងៃ ជំនន់​ទឹកបាន​ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ លើ​ភូមិ​សរុប​ចំនួន​២០ ក្នុង​ឃុំ​ចំនួន​៥ ស្មើនឹង​ចំនួន​១១៤​ខ្នង​ផ្ទះ ដីស្រែ ចំការ​ចំនួន​១៣០២​ហិកតា និង​ផ្លូវ​រង​ការលិចលង់​នៅក្នុង​ស្រុក​ចំនួន​២ មាន​ប្រវែង ៣១៣០​ម៉ែត្រ និង​ទំនប់​រក្សា​ទឹក រង​ការខូចខាត ពី​លក្ខណៈ មធ្យម​ទៅ​ធ្ងន់​ប្រវែង ២០០​ម៉ែត្រ​។ ក្នុងនោះ​ក៏មាន​សាលារៀន​មួយកន្លែង ស្ថិតនៅក្នុង​ឃុំ​ថ្លា​ត​ស្រុក​អន្លង់វែង ត្រូវបាន​លិច​ធ្វើ​ឲ្យ​សិស្ស​ជាប់​ក្នុង​សាលារៀន​មួយរយៈ មិនអាច​ត្រឡប់ទៅផ្ទះ​វិញ​បាន​៕ ដោយ​៖ អូរ​ស្មាច់​

ទីតាំងផ្សាយពាណិជ្ជកម្ម