ប្លែក​ភ្នែក បុរស​ម្នាក់​បើក​រថក្រោះ​ជូន​កូន​ទៅ​សាលា​រៀងរាល់ថ្ងៃ​

1857
ចែករម្លែក
  • 625
    Shares

វីដេអូ​ដ៏​ប្លែក​ភ្នែក​មួយ​ក្នុង​បណ្ដាញ​សង្គម YouTube បង្ហាញ​នូវ​បុរស​ម្នាក់ បាន​ប្រើប្រាស់​រថក្រោះ​ទម្ងន់ ១៧ តោន ដើម្បី​ជូន​កូនប្រុស​ទាំង ២ របស់គាត់​ទៅ​សាលា​យ៉ាង​រំភើយ​ជា​រៀងរាល់ថ្ងៃ​។​

​បុរស​នោះ​ឈ្មោះ Nick Mead ដែល​គាត់​ជា​ម្ចាស់​សារមន្ទីរ​គ្រឿង​យុទ្ធភណ្ឌ​មួយកន្លែង​ក្នុង​ចក្រភព​អង់គ្លេស ហើយ​មូល​ហេតុដែល​ជ្រើសរើស​រថក្រោះ​សម្រាប់​ជូន​កូន​ទៅ​សាលា​រាល់ថ្ងៃនេះ គឺ​គាត់​លើ​កថា​ដើម្បី​ផ្ដល់​អារម្មណ៍​ពិសេស​ដល់​ពួកគេ ខណៈ​កូន​ទាំង ២ របស់គាត់​ចូលចិត្ត​បែបនេះ​ខ្លាំងណាស់​។​

​បច្ចុប្បន្ន​លោក Nick Mead មាន​រថក្រោះ​ជាច្រើន​គ្រឿង ហើយ​គាត់​ក៏មាន​ផ្ដល់​សេវា​លក់​សព្វាវុធ និង​គ្រឿង​យុទ្ធភណ្ឌ​ជាច្រើន​ប្រភេទ ប៉ុន្តែ​ភាគច្រើន​ជា​ម៉ូ​ដែល​ចាស់ៗ ខ្លះ​តាំងពី​សម័យ​សង្គ្រាមលោក​៕

​ប្រភព​៖ Dailymail ប្រែ​សម្រួល​៖ រដ្ឋ