​ប្រកាស​ឲ្យ​ក្រុមហ៊ុន​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់​ទៅ​ចូលរួម​នៅតាម​ស្រុក​-​ក្រុង​វិញ​

1560
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​បានប្រកាស និង​ជូនដំណឹង​ដល់​មន្ត្រី​ពាក់ព័ន្ធ រួមទាំង​បណ្តា​ក្រុមហ៊ុន​ឯកជន ជា​អ្នកចូលរួម​ដេញ​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់​ទាំងអស់ ចូលរួម​ដេញថ្លៃ​គម្រោង​ដដែល​នេះ ទៅតាម​បណ្តា​ស្រុក​-​ក្រុង​ទាំង ១០ ខេត្ត​នេះ​វិញ​។ ​ដើម្បី​កាត់​ចំណាយ​ក្នុងការ​ធ្វើដំណើរ​គឺ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​លើ​នីតិវិធី នៃ​ការដេញថ្លៃ និង​លុបបំបាត់​នូវ​រឿងអាស្រូវ​នានា ដែល​តែង​កើតឡើង​នៅតាម​បណ្តា​ឃុំ​-​សង្កាត់​កន្លងមក​នោះ​។​

​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បានលើកឡើង​ខាងលើ​ក្នុង​ឳ​កាស​ដែល​លោក​បាន​ចូលរួម​ក្នុងការ​ដេញថ្លៃ​គម្រោង​ចំនួន ១០ របស់​មូលនិធិ​ឃុំ នៅ​ស្រុក​បាធាយ កាលពី​សប្តាហ៍​កន្លងទៅ​ថា លោក លោកស្រី មានបំណង​ចង់​ដេញថ្លៃ​គម្រោង​ឃុំ -​សង្កាត់​នានា ដូចជា ផ្លូវ​បេតុង ក្រួស​ក្រហម ទំនប់ ប្រឡាយ​… នោះ សូម​មិនបាច់​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន ទៅកាន់​ឃុំ​-​សង្កាត់ ដេញថ្លៃ​ដូច​ពេលកន្លងមក​ទៀត​ទេ គឺ​មក​ប្រមូលផ្តុំ​រួមគ្នា​ដេញថ្លៃ​នៅ​សាលាស្រុក និង​ក្រុង​នោះ​តែម្តង ហើយ​ឯកឧត្តម​ក៏​ចូលរួម​ជាមួយ​ដែរ​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែង​សង្កាត់​ធ្ងន់​ថា ការ​មក​ប្រមូល​គម្រោង​មក​ដេញថ្លៃ​រួមគ្នា​តែមួយ​លើក​បែបនេះ ក្រៅពី​យើង​ចំណេញ​ពេលវេលា ការចំណាយ​ប្រេងសាំង​ទៅ​ឆ្ងាយ និង​ពិសេស​ការចំណាយ​ច្រើនលើក លើ​ការរៀបចំ​ដេញថ្លៃ​។​ដោយ​ក្រុមហ៊ុន​ឬ​អ្នកទទួលការ​ទាំងអស់​ចូលរួម​ពិនិត្យ​និង​សិក្សា​លើ​គម្រោង​ជាមុន​។ បើ​ពេញចិត្ត​ដាក់ពាក្យ​ដេញថ្លៃ​ប្រកួតប្រជែង​រួមគ្នា​ដូច ១០ គម្រោង​ក្នុង​ថ្ងៃទី ២៤ សីហា​នេះ​។ ដោយ​ប្រកាស​លទ្ធផល​រួមគ្នា គឺ​ក្រុមហ៊ុន​ដាក់​តម្លៃ​ទាប​ជាងគេ​ត្រូវ​ឈ្នះ ការដេញថ្លៃ​នេះ​តែម្តង​។​

​លោក​គួច​ចំរើន​បាន​បន្តថា​កត្តា​សំខាន់​នៃ​ការដេញថ្លៃ​រួមគ្នា​នេះ​គឺ​យើង​មានបំណង​លុបបំបាត់​ភាពអនាធិបតេយ្យ បង្ក​ភាពច្របូកច្របល់ បង្កើត​ឲ្យ​មាន​ជា​រឿង រត់​ការណ៍​ទឹកតែ​និង​លេចចេញ​ជា​ព័ត៌មាន​រឿងអាស្រូវ ដេញថ្លៃ​គម្រោង​គ្មាន​ភាពយុត្តិធម៌ និង​ខ្វះ​តម្លាភាព​។ និយាយ​រួម​យើង​ត្រូវ​ប្រកួតប្រជែង​ដោយ​ស្មើភាព គឺ​លុបបំបាត់​ឪ្យ​បានការ​តថ្លៃ​ខាងក្រៅ បង្ក​ជា​បង្ក​ជា​បទល្មើស​ទឹកតែ​ដូច​ពេលកន្លងមក​។​

​លោក​បាន​បន្ថែមថា​មួយវិញទៀត​សូម​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​ហើយ​គឺ​កុំ​ទុក​គម្រោង​ចោល​មិន​ព្រម​ចុះ​អនុវត្តន៍​ដូច​កាល​ឆ្នាំ​កន្លងទៅ​។ យើង​មិន​អនុញ្ញាត​ឲ្យ​មានរឿង​បែបនេះ​បន្តទៀត​ទេ ហើយ​សិន​ជាមាន ត្រូវ​ស្រង់​ឈ្មោះ​ក្រុមហ៊ុន​នោះ​ចូលក្នុង​បញ្ជីខ្មៅ​គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​ដេញថ្លៃ​គម្រោង​ទាំងអស់​ក្នុង​ខេត្តកំពង់ចាម​ជា​រៀងរហូត​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ