អាជ្ញាធរ​ថៃ​ប្រគល់​ពលរដ្ឋ​កម្ពុជា​ចំនួន​៥​នាក់​ឱ្យ​ត្រឡប់មក​ស្រុកកំណើត​វិញ​

802
ចែករម្លែក

ដោយៈ​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យៈ អាជ្ញាធរ​ប្រទេស​ថៃ​បា​នប​ញ្ចូ​ន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់ ឱ្យ​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ពួកគេ​ទាំង​៥​នាក់​បាន​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​កាប់​ឈើ​ក្រញូង ហើយ​ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន​ហើយ​បញ្ជូនទៅ​ជាប់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត​។​

​ពិធី​ប្រគល់​និង​ទទួល​ជនកម្ពុជា​ទាំង​៥​នាក់​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨ តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ បាន​និយាយថា អ្នក​ទាំង​៥​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងែ​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅនេះ ដោយ​ចូល​តាម​ច្រក​ប៉ោយប៉ែត ឆ្លងដែន​កាប់​ឈើ​ក្រញូង​ខុសច្បាប់​ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​នគ​រាជ​ចំនួន​៣​នាក់ និង​២​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ ពីបទ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​ហើយ​ជាប់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត ដោយ​ចូល​តាម​ច្រក​អូរ​ស្វាយ​។​

​សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​ឃាត់ខ្លួន​រួចមក​ជនកម្ពុជា​ទាំង​៥​នាក់​ត្រូវបាន​យកទៅដាក់​ពន្ធនាគារ​តាំងពី​ពេល​នោះមក​រហូតដល់​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៨​នេះ​ទើប​ត្រូវបាន​អាជ្ញាធរ​ថៃ​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។​ជន​ទាំង​៥​នាក់​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ដោះលែង​គឺមាន​ទី​១ ឈ្មោះ ប្រាក់ កញ្ញា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ​។​

ទី​២ ឈ្មោះ អ៊ុន ថន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ទួល ឃុំ​លឿន ស្រុក​ឈូក ខេត្តកំពត ទី​៣ ឈ្មោះ សុខ នី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ ទី​៤ ឈ្មោះ សេង ធួ​ត ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ទី​៥ ឈ្មោះ ចិត្រ យ៉ា​ម​យ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ក្រោយពី​ទទួល​ពី​អាជ្ញាធរ​ថៃ​រួចមក​ជន​ទាំង​៥​នាក់​ត្រូវបាន​ភាគី​កម្ពុជា​បានធ្វើ​ការអប់រំ​និង​ណែនាំ​មិនអោយ​ធ្វើការ​ឆ្លងដែន​ខុសច្បាប់​ដូច​លើក​មុនៗ​ឡើយ ៕S/

​អាជ្ញាធរ​ថៃ​ប្រគល់​ពលរដ្ឋ​កម្ពុជា​ចំនួន​៥​នាក់​ឱ្យ​ត្រឡប់មក​ស្រុកកំណើត​វិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម