ចាក់​គូកន​នឹង​ផ្លែ​ពន្លាក​រួច​គេចខ្លួន​បាន​ពីរ​ថ្ងែ ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

764
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ម្រាក់​ក្លើ​(​គ្រាមភាសា​=​សំឡាញ់​ជិតស្និទ្ធ​)​ពីរ​នាក់​បាន​ឈ្លោះប្រកែក​គ្នា ពេល​កំពុង​ផឹកស៊ី​ឈានដល់​ការប្រើ​ដៃ​ប្រើ​ជើង​ដាក់គ្នា​បណ្តាល​ឲ្យ​ម្នាក់​ត្រូវ​ដេកពេទ្យ ។​ចំណែក​ជនដៃដល់​រត់​គេចខ្លួន​បាន​ពីរ​ថ្ងៃ​ក៏ត្រូវ​នគរបាល​ចាប់ខ្លួន​។​

​ករណី​បង្ករ​របួសស្នាម​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៨​ស្ថិតក្នុង​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​។​ជនសង្ស័យ​ចាក់​ជនរងគ្រោះ​មួយ​ផ្លែ​ពន្លាក រួច​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​ជនរងគ្រោះរ​ងរ​បួស​ចំក ធ្ងន់ធ្ងរ​។​

​កាលពី​ថ្ងៃទី​២៤​សីហា​នេះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា​ដា​បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ឈុំ ភា អាយុ​៣១​ឆ្នាំ ដែលជា​ជន​ដៃ​និង​កសាង​សំណុំរឿង​។ ជនរងគ្រោះ​ឈ្មោះ​ស៊ុ ងឿ​ន អាយុ​២៥​ឆ្នាំ ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ មាន​ស្រុកកំណើត​នៅ​ភូមិ​បុស្ស ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​
​នគរបាល​បន្តថា ដើមចម​នៃ​ករណីនេះ គឺ​ផ្តើមចេញពី​ផឹកស្រា​ស្រវឹង ហើយ​ឈ្លោះប្រកែក​គ្នា ទើប​ជនដៃដល់​យក​ពន្លាក​ចៀរ​ជ័រកៅស៊ូ​ចាក់​លើ​ជនរងគ្រោះ​រួច​រត់គេច​បាន​ពីរ​ថ្ងៃ​៕​សរន​

ចាក់​គូកន​នឹង​ផ្លែ​ពន្លាក​រួច​គេចខ្លួន​បាន​ពីរ​ថ្ងែ ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ