គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

1092
ចែករម្លែក

ភ្នំពេញ​៖​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុល អភិបាលរង និង លោក ហ៊ួ​ត ហ៊ុយ នាយក​រដ្ឋបាល​សាលាខណ្ឌ​ច្បារអំពៅ កាលពី​យប់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​។​

​ជា​លទ្ធផល ត្រួតពិនិត្យ​រថយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​ចំនួន ១៣៥​គ្រឿង ។ ត្រួតពិនិត្យ​ម៉ូតូ​គ្រប់​ប្រភេទ​ឆ្លងកាត់​ចំនួន ២៨៩​គ្រឿង ។ ត្រួតពិនិត្យ​ម៉ូតូ​គ្មាន​កញ្ចក់ និង​មួកសុវត្ថិភាព​ចំនួន ៤៧​គ្រឿង ត្រួតពិនិត្យ​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស ២​គ្រឿង​។ ដោយឡែក​អាវុធ​ឆ្លងកាត់​គ្មាន​៕​ ដោយ៖ ឆាយានាថ

ទីតាំងផ្សាយពាណិជ្ជកម្ម