បុរស​កំហូច​ត្រូវ​ចាប់ខ្លួន​ពី​ប៉ុនប៉ង “​តេស្ត​” ព្រហ្មចារី​អនាគត​កូនប្រសារ​

1594
ចែករម្លែក

​បុរស​វ័យ ៤៧ ឆ្នាំ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅ​កោះ​ស៊ូ​ឡា​វ៉េ​ស៊ី (Sulawesi) ប្រទេស​ឥណ្ឌូនេស៊ី ពីបទ​បៀតបៀន​ផ្លូវភេទ​អនាគត​កូនប្រសារ​ស្រី​វ័យ ១៦ ឆ្នាំ​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងស្រុក​។​

​ប៉ូលិស​ស្រុក​វ៉ូ​ណូ​មូលី​យ៉ូ (Wonomulyo) និយាយថា បុរស​ឈ្មោះ ម៉ា (MA) ខាងលើនេះ ត្រូវបាន​ចាប់ខ្លួន ក្រោយពី​មានការ​រាយការណ៍​ថា​ជននេះ​បាន​ប៉ុនប៉ង​បៀតបៀន​ផ្លូវភេទ​អនាគត កូនប្រសារ​ស្រី​ឈ្មោះ ជេ​ដាប់​ប៊ឹ​ល​យូ (JW) ដែល​នឹងត្រូវ​រៀបការ​ជាមួយ​កូនប្រុស​វ័យ ១៦ ឆ្នាំ​របស់ខ្លួន​ដើម្បី “​តេស្ត​” ឬ “​សាក​” ព្រហ្មចារី​របស់​នាង​។​

​ជននេះ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា ខ្លួន​បាន​បៀតបៀន​នាង​ជា​ច្រើនដង​ដើម្បី “​តេស្ត​” ចង់ដឹងថា តើ​អនាគត​កូនប្រសារ​របស់ខ្លួន​នៅ​ក្រមុំ​ព្រហ្មចារី​ឬ​អត់​?​។ ជននេះ​និយាយថា ខ្លួន​ជឿថា ការធ្វើ​តេស្ត​នេះ​គឺ​ត្រឹមត្រូវ ពីព្រោះ​តាម​ដឹង ក្មេងស្រី​នេះ​មាន​មិត្តភក្តិ​ប្រុសៗ​ច្រើន​ដែល​ស្និទ្ធស្នាល ជាមួយ​នាង​។​

​នារី​រងគ្រោះ​ប្រាប់​ប៉ូលិស​ថា នាង​បាន​រង​ការ​បៀតបៀន​រហូតដល់​ទៅ ១០ លើក​។ ដោយសារ តែ​នាង​ខ្លាច​អាពាហ៍ពិពាហ៍​របស់ខ្លួន​ត្រូវ​លុបចោល​នាង​ក៏​សុខចិត្ត​ទ្រាំ​បណ្តោយឱ្យ​អនាគត ឪ​ក្មេក​បៀត​បៀត​នាង​ជាច្រើនលើក ដោយ​មិន​ប្រាប់​អ្នកណា​ឡើយ​។

​លោក ជូ​ហ្វ្រី ហា​មី​ដ (Jufri Hamid) អធិការ​ប៉ូលិស​ស្រុក​វ៉ូ​ណូ​មូលី​យ៉ូ និយាយថា ជនល្មើស ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើសច្បាប់​ស្តីពី​ការ​គាំពារ​កុមារ ប៉ុន្តែ​ថា ប៉ូលិស​នឹងធ្វើ​ការស៊ើបអង្កេត និង​សាកសួរ​សាក្សី​ផ្សេងទៀត​។

​សូមបញ្ជាក់ថា អាពាហ៍ពិពាហ៍​របស់​នា​រី​រងគ្រោះ​ត្រូវបាន​លុបចោល​ចាប់តាំងពី បែកការណ៍​មក​៕ ប្រែ​សម្រួល​: ខុម​