កីឡាករ​តេ​ក្វាន់​ដូ ITF បួន ច​ន្ទ័​ថា​រ៉ាត់ ដណ្តើមបាន​មេដាយប្រាក់​ជើងឯក​ពិភពលោក​

1221
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: កីឡាករ​តេ​ក្វាន់​ដូ ITF បួន ច័ន្ទ​ថា​រ៉ាត់ អាយុ​១៥​ឆ្នាំ ដណ្តើម​មេដាយប្រាក់ នៃ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក នៅ​ទីក្រុង MINSK ក្នុង​ប្រ​ទេ​បេឡា​រុស បន្ទាប់ពី​ចាញ់​កីឡាករ​របស់​ចាញ់​រុស្សី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​លោក កៅ មករា គ្រូបង្វឹក​បាន​ប្រាប់​ពី​បេឡា​រុស​ថា កីឡាករ​វ័យក្មេង បួន ច័ន្ទ​ថា​រ៉ាត់ អាយុ​១៥​ឆ្នាំ​ដណ្តើម​មេដាយប្រាក់ ក្នុង​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៤៥​គ​.​ក្រ មុននឹង​មេដាយ​នេះ គេ​បាន​យកឈ្នះ​កីឡាករ​ប្រទេស​អេ​ស្តូ​នា កីឡាករ​ក្រិ​ក កីឡាករ​ជប៉ុន កីឡាករ​អា​ស្សង់​ទីន កីឡាករ​កា​ស្សា​ស្ថាន និង​កីឡាករ​អ៊ុយ​ក្រែ​ន តែ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ចាញ់​កីឡាករ​រុស្សី​។ ក្នុង​អាយុ ១៤-១៥​ឆ្នាំ​នៃ​ការប្រកួត​នេះ​បែង​ចែកជា ៤​ពូ​ល​ដោយមាន​កីឡាករ​១៤​រូប ជាការ​ប្រកួត​ច្រើន​គូ​ណាស់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម