រឿង​មិន​គួរឱ្យ​ជឿ​! ក្រពើ​នាំ​សាកសព​មកឱ្យ​អ្នកស្រុក​វិញ

2106
ចែករម្លែក
  • 3
    Shares

នេះ​ជា​អភូតហេតុ​ដ៏​ចម្លែក​មួយ​មិន​ធ្លាប់​ឃើញ​ពីមុន​ទេ ដែល​ក្រពើ​មួយ​ក្បាល​បានប្រគល់​សាកសព​បុរស​បាត់​ខ្លួន​ម្នាក់​ឱ្យទៅ​អ្នកភូមិ​វិញ បន្ទាប់ពី​គ្រូ​អន្ទង​ព្រលឹង​ម្នាក់ ហៅ​សាកសព​ឱ្យ​ត្រឡប់មកវិញ​។​

​បុរស​ឈ្មោះ ស៊ី​យ៉ា​រី​ហ្វា​ត់​ឌី​ន​អាយុ ៤១ ឆ្នាំ​បាន​ងូតទឹក​ជាមួយ​មិត្តភក្តិ​ក្នុង​ស្ទឹង​មួយ នៅពេលនោះ​ស្រាប់​តែមាន​អ្វីមួយ​អូស​យក​គាត់​ទៅ​ក្រោម​ទឹក​បាត់​នៅ ខេត្ត​បេ​រូ ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​កក្កដា​នៅ​ម៉ោង ៦ ល្ងាច​។​

​គ្រួសារ​ដ៏​អស់សង្ឃឹម​បាន​ចុះ​មុជទឹក​ស្វែងរក​ដែរ ប៉ុន្ដែ​រក​មិនឃើញ ហើយ​សូម្បីតែ​ប៉ូលិស​ក៏​អស់​សមត្ថភាព​នឹង​រក​ដែរ​។​

​ក្រោយមក​អ្នកភូមិ​បាន​តេ​ហៅ​គ្រូ​អន្ទង​ព្រលឹង​ក្នុងស្រុក ដែលជា​អ្នកជំនាញ​ហៅ​ក្រពើ​ផងដែរ​។ ពួកគេ​បាន​សូត្រធម៌​ដើម្បី​ហៅ​សាកសព​ត្រឡប់មកវិញ ហើយ​រឿង​មិនគួរ​ឱ្យ​ជឿ​បាន​កើតឡើង​នៅពេល​ព្រឹក​ព្រលឹម​។​

​ក្រពើ​បាន​នាំ​សាកសព​ត្រឡប់មកវិញ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ និង​មិន​ធ្លាប់​ឃើញ​ពីមុនមក​ឡើយ​៕ ដោយ៖ កញ្ញាដាលីស