ធនាគារ​មេ​យ​ប៊ែ​ង​ពង្រីក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រ​

1046
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ធនាគារ មេ​យ​ប៊ែ​ង បានធ្វើការ​បើកសម្ពោធ​លើ​ការពង្រីក​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ តម្បាញ​សូត្រ ក្នុងប្រទេស​កម្ពុជា ដោយបាន​ធ្វើ​ពិធី​បញ្ចុះបឋមសិលា​នៅក្នុង​ទីតាំង នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល កាលពី​ថ្ងៃទី​២៥ ខែ សីហា ឆ្នាំ​២០១៨​។​

​សម្រាប់​ការពង្រីក​មជ្ឈមណ្ឌល​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងទិសដៅ​ជំរុញ​បន្ថែមទៀត​នូវ​វិស័យ​វាយនភ័ណ្ឌ​តាមបែប​ប្រពៃណី​ជា​សកល​ប្រកបដោយ​និរន្តរភាព ហើយ​ក្នុងពេល​ជាមួយគ្នានេះដែរ​ក៏បាន​បង្កើត​ឱកាស​ការងារ​សម្រាប់​ស្ត្រី​ដែល​គ្មាន​លទ្ធភាព​ក្នុងការ​ស្វែងរក​ចំណូល​អាច​នាំអោយ​ពួកគេ​បង្កើន​សេដ្ឋកិច្ច​ដោយ​ឯករាជ្យ​ផងដែរ​។​

ធនាគារ​មេ​យ​ប៊ែ​ង​សាងសង់​ពង្រីក​បន្ថែម​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រ​ក្នុងប្រទេស​កម្ពុជា​សម្រាប់​ស្ត្រី​ក្នុង​សហគមន៍​កាលពី​ថ្ងៃទី​២៥ សីហា ឆ្នាំ​២០១៨

​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រ​របស់​ធនាគារ មេ​យ​ប៊ែ​ង ត្រូវបាន​បង្កើត​ឡើងជា​ផ្នែក​មួយ​នៃ កម្មវិធី​ចម្បង​របស់​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង​នៅ​ចុងឆ្នាំ​២០១៥ ក្រោម​កម្មវិធី​មួយ​នេះ​ដែលមាន​ឈ្មោះថា “​កម្មវិធី​ស្ត្រី និង​តម្បាញ ធនាគារ មេ​យ​ប៊ែ​ង​”​។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ថ្មី​នេះ​មាន​ទីតាំង​ប្រមាណ​ជាង ៦៥ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់ឱកាស​ដល់​ស្ត្រី​ក្នុង​សហគមន៍​ដែល​រស់នៅក្នុង​ជីវភាព​ក្រីក្រ​យ៉ាងខ្លាំង​ដោយ​ធ្វើការ​បណ្តុះបណ្តាល ការកសាង​សមត្ថភាព និង​សង្វាក់​ផលិតកម្ម​ដែល​អាច​ផ្តល់​ការ​ផ្ត​ត់​ផ្គង​ជា​ផ្នែក​ហិរញ្ញវត្ថុ ស្ត្រី​ក្នុង​សហគមន៍​ទាំងនេះ​ត្រូវបាន​ផ្តល់ជូន​មធ្យោបាយ​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ​អាច​ទទួលបាន​នូវ​សេដ្ឋកិច្ច​ដោយ​ឯករាជ្យ​មួយ និង​បរិ​យា​ប័ណ្ណ​ហិរញ្ញវត្ថុ​ដោយ​ល្អប្រសើ​។

​សម្រាប់​លើ​ការពង្រីក​មជ្ឈមណ្ឌល​នៅក្នុង​ដំណាក់កាល​នេះ​រួមមាន​ដូចជា​ការបង្កើត​បន្ថែម​សិក្ខាសាលា​ថ្មី​មួយ​នៅក្នុង​មជ្ឈមណ្ឌល​តម្បាញ​សូត្រ របស់​ធនាគារ មេ​យ​ប៊ែ​ង​ដែល​អាចធ្វើអោយ​មជ្ឈមណ្ឌល​មួយ​នេះ​បន្ថែម​សិក្ខ​កាម​រហូតដល់​៣០​នាក់​ទៀត​ដើម្បី​បន្ត​ការ តម្បាញ​នៅក្នុង​មជ្ឈមណ្ឌល​នៅពេលដែល​ពួកគេ​បញ្ចប់​ការសិក្សា​របស់​ពួកគេ​។​

​មូលនិធិ​ធនាគារ មេ​យ​ប៊ែ​ង បាន​ផ្តួចផ្តើម​កម្មវិធី​មួយ​នេះ​ដែលមាន​ឈ្មោះថា “​កម្មវិធី​ស្ត្រី និង​តម្បាញ ធនាគារ មេ​យ​ប៊ែ​ង​” នៅ​ចុងឆ្នាំ ២០១៥ ហើយ​បច្ចុប្បន្ន​កម្មវិធី​នេះ​កំពុង​ត្រូវបាន​អនុវត្ត​នៅក្នុង ប្រទេស​កម្ពុជា ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ឡាវ​។ រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ ស្ត្រី​អ្នក​តម្បាញ​ប្រមាណ​ជាង ១០១ នាក់​ដែល​បានទទួល​បានការ​បណ្តុះ​បណ្តាល​រួចមកហើយ​នៅ​ប្រទេស​កម្ពុជា​ហើយ​ស្ត្រី​ចំនួន ២៩​នាក់ ក្នុងចំណោម​នោះ​កំពុងស្ថិត​នៅក្រោម​ការបណ្តុះ​បណ្តាល​នៅឡើយ ហើយ​យើង​រំពឹងទុក​ថា​នឹង​អាចមាន​ចំនួន​បន្ថែម​លើសពីនេះទៅទៀត​។​

​កម្មវិធី “​ស្ត្រី និង​តម្បាញ ធនាគារ មេ​យ​ប៊ែ​ង​” ក៏បាន​ជួយ​ចូល​រូ​ម​ចំណែក​ក្នុងការ​ទ្រទ្រង់​លើ​បេតិកភណ្ឌ​ក្នុង​តំបន់ និង​ជំនាញ ក៏ដូចជា​ការជួយ​ក​សា​ង​សមត្ថភាព​អ្នក​តម្បាញ​ថ្មី​ផងដែរ​។ ការផ្តោត​ការយកចិត្តទុកដាក់​សំខាន់​គឺ​រក្សារ​អភិរក្ស​និង​លើកកម្ពស់​បច្ចេកទេស​វា​យ​ន​ភ័​ណ្ឌ​ប្រពៃណី​ដោយ​ភាពទាន់សម័យ​ដើម្បី​ភ្ជាប់​និង​កំណត់​តម្លៃ​រួម​ប្រកបដោយ​ការ​គាំពារ​បរិស្ថាន​។​

​ក្រោម​កម្មវិធី​នេះ មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង បាន​សហការ​ជាមួយ​លោកស្រី ង៉​ន វណ្ណ​ថា និង​អង្គការ​សូត្រ​ពណ៌ កម្ពុជា ដើម្បី​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រ មាន​ទីតាំង​ស្ថិតនៅ​ចំណុច​បេះដូង​នៃ​ខេត្តតាកែវ ដែលជា​តំបន់​ប្រពៃណី​មួយ​ក្នុង​ប្រកបមុខរបរ​តម្បាញ​សូត្រ​ក្នុងប្រទេស​កម្ពុជា​។ អង្គការ​សូត្រ​ពណ៌​កម្ពុជា នឹងធ្វើ​ការស្វែងរក​និង​កំណត់​យក​នូវ​ក្រុមគ្រួសារ​កសិករ​ប្រមាណ​ជាង ២០០​នាក់​បន្ថែមទៀត សម្រាប់​រយៈពេល​០៣​ឆ្នាំ ដើម្បី​ធ្វើ​ការដាំដុះ​ដើម​មន​ដែលជា​ប្រភព​សំខាន់​មួយ​នៃ​ផលិតកម្ម​សូត្រ ដែល​កិច្ចការ​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ​ផងដែរ​។​

​ការបើក​សម្ពោធ​កម្មវិធី​បញ្ចុះបឋមសិលា​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​តម្បាញ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​វត្តមាន​របស់​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ មេ​យ​ប៊ែ​ង (​ខេ​ម​បូ​ឌា​) ភីអិលស៊ី គឺ លោក ដា​ទុ ចូ​ហាន់​ប៊ី​ន អា​រី​ហ្វី​ន អម​ជាមួយ​ដោយ​លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស និង​ទីប្រឹក្សា​នៃ​អគ្គទេសាភិបាល នៃ ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ​នៃ​ក្រសួង​កិច្ចការនារី រួមជាមួយ​នឹង លោក MOHD RIZAM RAZMAN រដ្ឋលេខាធិការ​ទី​១​នៃ​ស្ថានទូត​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដា​ទុ ម៉ូ​ហា​មាដ ហា​នី​វ​ស៊ូ​អា​ឌី នាយក​ប្រតិបត្តិ​ធនាគារ មេ​យ​ប៊ែ​ង លោក SHAHRIL AZUAR JIMIN នាយក​ប្រតិបត្តិ​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង និង​អ្នកនាង ង៉​ន វណ្ណ​ថា ស្ថាបនិក​នៃ​មូលនិធិ​សូត្រ​ពណ៌​។

​លោក ដា​ទុ ចូ​ហាន់ ប៊ី​ន អា​រី​ហ្វី​ន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ មេ​យ​ប៊ែ​ង (​ខេ​ម​បូ​ឌា​) ភីអិលស៊ី​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ផងដែរ​ថា “​សម្រាប់​ពិធី​បញ្ចុះបឋមសិលា​នាពេលនេះ​គឺជា​និមិត្តរូប​ថ្មី​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជាមួយនឹង​ដៃ គូរ​កម្មវិធី​របស់​យើង​គឺ​អង្គការ​សូត្រ​ពណ៌ ដើម្បី​បណ្តុះបណ្តាល និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​តម្បាញ​ក្នុង​បណ្តុះបណ្តាល ជំនាញ​បូរាណ​នៃ​ការ​តម្បាញ​ប្រពៃណី​ខ្មែរ​។

​លោក SHAHRIL AZUAR JIMIN នាយក​ប្រតិបត្តិ​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង​បាន​លើកឡើងថា​“​សម្រាប់​ការ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រ​នៅក្នុង​ខេត្តតាកែវ​នៃ​ប្រទេស​កម្ពុជា​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី ស្ត្រី និង​តម្បាញ​ដែល​បានផ្តល់​ភាពជោគជ័យ​យ៉ាងខ្លាំង មួយ​ក៏ដូចជា​ការសាងសង់​ព​ង្រី​ក​បន្ថែម​អគារ​នេះ​ផងដែរ​។ ដោយ​ការសាងសង​បន្ថែម​ទ្វេដង នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នេះ អាច​ផ្តល់ឱកាស​បន្ថែម​ដល់​ប្រជាជន កម្ពុជា​ដើម្បី​ទទួលបាន​ការបណ្តុះបណ្តាល​សិល្បៈ​បូរាណ​មួយ​នេះ ហើយក៏​អាចរួមចំណែក​ក្នុង​ការជួយ​បង្កើត​សមត្ថភាព នៃ​សហគ្រិន​ផងដែរ​” មានប្រសាសន៍​ដោយ​។​

​កម្មវិធី “​ស្ត្រី និង​តម្បាញ ធនាគារ មេ​យ​ប៊ែ​ង​” គឺជា​កម្មវិធី​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ទាំងស្រុង​ដោយ​មូលនិធិ​របស់​ធនាគារ មេ​យ​ប៊ែ​ង ហើយ​ត្រូវបាន​បង្កើតឡើង​ជាមួយ​នឹង​កម្មវត្ថុ​ចំបង​ក្នុង​ការបន្ត​ជំរុញ និង​លើកតម្កើង​ជា​សមូហភាព​ក្នុង​បណ្តារ​ប្រទេស​អាស៊ាន ដោយ​ការបង្កើន និង​លើកកម្ពស់​វិស័យ​វាយនភ័ណ្ឌ​ប្រពៃណី​ប្រកបដោយ​លក្ខណៈ​និរន្តរភាព​សម្រាប់​សហគម​ន៍​ផ្សេងៗ ក៏ដូចជា​ការជួយ​ដល់​ស្ត្រី​ដែល​ពុំមាន​លទ្ធភាព​ស្វែងរក​ប្រាក់ចំណូល អោយ​ក្លាយជា​ស្ត្រី​ដែល​អាច​រក ប្រាក់ចំណូល​បាន​ដោយ​ឯករាជ្យ​ហើយ​ស្របពេល​ជាមួយគ្នា​នោះ ពួកគាត់​ក៏​ទទួលបាន​ការប្រឹក្សា​យោបល់​លើ បរិ​យា​ប័ណ្ណ​ហិរញ្ញវត្ថុ​ផងដែរ​។ កម្មវិធី​នេះ​ត្រូវបាន​ផ្តោត​សំខាន់​ទៅលើ​ស្ត្រី​ជា​អ្នក​តម្បាញ​ដែល​មកពី​សហគមន៍​ក្រីក្រ​។​
​កម្មវិធី​នេះ​ត្រូវបាន​គាំទ្រ​ដោយ​មូលនិធិ​អាស៊ាន ដោយសារ​កម្មវិធី​មាន​បេសកកម្ម​រួម​ដើម្បី​អភិរក្ស​នូវ​មរតក​វប្បធម៌​របស់​អាស៊ាន និង​ការរួមចំណែក​កសាង​អត្តសញ្ញាណ​ជាតិ​នៅតាម​បណ្តារ​ប្រទេស​ជា​សមាជិក​អាស៊ាន​ផងដែរ​។​

​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង គឺជា​សេនាធិការ​ទទួលខុសត្រូវ​សង្គម​របស់ សម្ព័ន្ធ ធនាគារ មេ​យ​ប៊ែ​ង ដែល​តែងតែ​ស្វែងរក​ផល​មធ្យោបាយ​ផ្សេងៗ ដើម្បី​បញ្ជ្រាប​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​សហគមន៍​នានា ដែល​ធនាគារ​មេ​យ​ប៊ែ​ង​មាន​វត្តមាន​។ បេសកម្ម​របស់​មូលនិធិ​នេះ គឺ​ត្រូវបាន ផ្តោតលើ​ចំណុច​សំខាន់ៗ​ចំនួន​ប្រាំមួយ គឺ​ការអប់រំ​ការជំរុញ​សហគមន៍​ការរស់នៅ​ប្រកបដោយ​សុខុមាលភាព សិល្បៈ វប្បធម៌ និង​បរិស្ថាន​ចំរុះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម