អតីតមន្ត្រី​បក្សប្រឆាំង​និង​សកម្មជន​ចំនួន​១៤​នាក់​ទទួលបាន​ការលើក​លែង​ទោស​

1072
ចែករម្លែក

​ដោ​យៈស រិ​ទ្ធ​, មុនី​រ័ត្ន​ភ្នំពេញៈ អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សកម្មជន​ចំនួន​១៤​នាក់​បានទទួល​ការលើកលែងទោស​។​មន្ត្រី​តុលាការ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រលប់​ថ្ងៃទី​២៧​ខែសីហា​មុននេះ​បន្តថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានទទួល​លិខិត​លើកលែងទោស​អ្នក​ទាំងនេះហើយ ហើយ​ពេលនេះ​កំពុង​ធ្វើ​ដីការ​ដោះលែង​។​

ក្រុមគ្រួសារនិងអ្នកកាសែតកំពុងរង់ចាំទទួល។រូបថតម៉ោង៧កន្លះយប់នេះ

​មន្ត្រី​ដដែល​បញ្ជាក់ថា ពួកគេ​នឹងត្រូវ​ដោះលែង​នៅ​យប់​នេះ​តែម្តង​បន្ទាប់ពី​រៀបចំ​បែបបទ​តាម​នីតិវិធី​រួច​។​

ការលើកលែងទោស​នេះ​កើតឡើង​បន្ទាប់ពី​មាន​លិខិត​សុំ​ការសណ្តោស​ប្រោសប្រណី​ពីស​ម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទូល​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះរាជទាន​លើកលែងទោស​ដល់​ពួកខ្លួន​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ លិខិត​សុំ​អន្តរាគមន៍​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែសីហា ។​

​ ​អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សកម្មជន​ទាំង​១១​នាក់ ដែល​កំពុងតែ​ជាប់ពន្ធនា​គារ​ព្រៃ​ស មានដូចជាៈ ១.​លោក មា​ជ សុវណ្ណារ៉ា ។ ២.​ឃិន ជំរឿន ។ ៣.​លោក​នាង សុ​ឃុន ។ ៤.​លោក សាន គីមហេង​។ ៥.​លោក​សាន សីហៈ ។ ៦.​លោក​អ៊ុក ពេជ្រ​សំណាង ។ ៧.​លោក​ទេព ណារិន​។ ៨.​លោក​អឿ ណា​រិ​ទ្ធ ។ ៩.​លោក​អាន បឋម ។ ១០.​លោក​កែ ឃី ។ ១១.​ស៊ុំ ពុទ្ធិ។ ១២. លោករឿន ចិន្តា ។ ១៣. លោកយន់ គឹមហួរ។ ១៤. លោកយា ជុង ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម