ស្គេ​ន អេ​ន ហ្គូ​: វី​ង ចូលរួម​ជាមួយ​ម៉ា​ស្ទ័​រកា​ត ដើម្បី​បង្កើន​ជម្រើស​បង់ប្រាក់​ដោយ​ស្គេ​ន​កូដ QR នៅក្នុង​ប្រទេស​កម្ពុជា​

838
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: នៅពេលដែល​ទីផ្សារ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កំពុង​ផ្លាស់ប្តូរ​ទៅជា​សង្គម ដែលមាន​ការទូទាត់​មិន​ប្រើ​សាច់ប្រាក់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រកា​ត បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត​តាមរយៈ​ការ​ស្គេ​ន​កូដ QR នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​កិច្ចសហការ​ក្នុង​ភាព​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​។ ដោយ​ប្រើប្រាស់​ថាមពល នៃ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដំណោះស្រាយ​ទូទាត់​ប្រាក់ ដោយ​ស្គេ​ន​កូដ QR របស់​ម៉ា​ស្ទ័​រកា​ត ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​បន្ត​របស់ខ្លួន ដើម្បី​ផ្តល់​ភាពងាយស្រួល​កាន់តែច្រើន​ដល់​អតិថិជន និង​អ្នកជំនួញ​ដែលមាន​កាត​ម៉ា​ស្ទ័​រកា​ត​ស្រាប់ នូវ​ដំណោះស្រាយ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ដែលមាន​ភាព​រហ័ស​ងាយស្រួល​ប្រើប្រាស់​និង​មាន​សុវត្ថិភាព​។​

​ការប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត តាមរយៈ​ការ​ស្គេ​ន​កូដ​នេះ ជាការ​ចូលរួម​បន្ថែម​លើ​ភាពជា​ដៃគូ ដែលមាន​ស្រាប់​ជាមួយ​ធនាគារ​ឯកទេស​វី​ង បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​កាត​ទូទាត់​និម្មិត​នៅលើ​ទីផ្សារ ក្នុង​ខែមករា​នា​ឆ្នាំនេះ​។ នៅ​កម្ពុជា ការស្រាវជ្រាវ​បាន​រកឃើញថា ការប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​លើ​សកម្មភាព​ហិរញ្ញវត្ថុ​ការដឹកជញ្ជូន​និង​បង់ថ្លៃ​ទឹក​ភ្លើង​បាន​កើនឡើង​ដល់​៧៤​ភាគរយ​នៅ​ឆ្នាំ​២០១៧​ដែល​នេះ​ពិតជា​បង្ហាញ​យ៉ាង​ជាក់ច្បាស់​ពី​ការពេញចិត្ត​របស់​អតិថិជន​ចំពោះ​សេវា​ឌីជីថល​នេះ​។ ជាមួយ​សេវា​ទូទាត់​ប្រាក់​ដោយ​ស្គេ​ន​កូដ QR របស់​ម៉ា​ស្ទ័​រកា​ត អ្នកប្រើប្រាស់​នៅ​កម្ពុជា​នឹង​អាច​ស្កេ​ន​កូដ​QR និង​ដំណើរ​ការទូទាត់​ប្រាក់​ពី​ទូរស័ព្ទដៃ​របស់​ពួកគេ​បាន​យ៉ាង​ងាយស្រួល​។

​វី​ង ចូលរួម​ជាមួយ​ម៉ា​ស្ទ័​រកា​ត ដើម្បី​បង្កើន​ជម្រើស​បង់ប្រាក់​ដោយ​ស្គេ​ន​កូដ QR នៅក្នុង​ប្រទេស​កម្ពុជា​

នៅក្នុង​ឱកាស​នេះ អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍ថា​៖ ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា វី​ង​បាន​ប្តេជ្ញា​រក្សា​នូវ​ការច្នៃប្រឌិត​និង​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​តាមរយៈ​បច្ចេកវិទ្យា​នៅក្នុង​របត់​ពាណិជ្ជកម្ម​ដែលមាន​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​។​ការដាក់​ឲ្យ​ប្រើប្រាស់​ជា​លើកដំបូង​នូវ ប្រព័ន្ធ​ទូទាត់​ដោយ​ស្គេ​ន​កូដ QR របស់​ម៉ា​ស្ទ័​រកា​ត នៅក្នុង​តំបន់​នេះ បានបញ្ជាក់ យ៉ាងច្បាស់​អំពី​ការប្តេជ្ញាចិត្ត​របស់​យើង​។ វី​ង​ពិតជា​បាន​ផ្តល់ជូន​នូវ​ការទូទាត់​ដោយ​ស្គេ​ន​កូដ QR លំដាប់​ពិភពលោក សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ក៏ដូចជា​ភ្ញៀវទេសចរ​អន្តរជាតិ​ផងដែរ​។​

​លោក ម៉ា​ឡូ​ឡូ​ស បាន​បន្ថែមថា “​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិភពលោក​ដូចជា​ម៉ា​ស្ទ័​រកា​ត គឺជា​ការឆ្លុះបញ្ចាំង​ពី​បំណងប្រាថ្នា​របស់​វី​ង​ក្នុង​ការបង្កើត​ប្រព័ន្ធ​បរិយាកាស​នៃ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ប្រកបដោយ​ភាពជោគជ័យ និង​ផ្តល់​ជា​ចំនូល​ប្រចាំថ្ងៃ​សម្រាប់ ភ្នាក់ងារ ដៃគូ​សហការ សាជីវកម្ម សហគ្រាស​ខ្នាតតូច និង​មធ្យម ម្ចាស់​អាជីវកម្ម និង​ស្ថាប័ន​នានា ទាំង​នៅ​ទីក្រុង និង​នៅតាម​ទីជនបទ​”​។​

​លោកស្រី Winnie Wong នាយក​ប្រចាំ​ប្រទេស​របស់​ម៉ា​ស្ទ័​រកា​ត ក្នុង​តំបន់​ឥណ្ឌូចិន​បាន​មានប្រសាសន៍ថា “​នៅពេលដែល​ប្រទេស​កម្ពុជា​ឈានឆ្ពោះ​ទៅរក​យុគសម័យ នៃ​ប្រព័ន្ធ​ឌីជីថល ការទូទាត់​តាម​អេឡិចត្រូនិក​ក៏​គួរតែ​ដើរ​ទន្ទឹមគ្នា​ផងដែរ​។ យើង​មាន​សេចក្តីរំភើប​រីករាយ​ក្នុងការ​ធ្វើការ​ជាមួយ វី​ង ក្នុងការ​ចូលរួម​ផ្លាស់ប្តូរ​ទីផ្សារ​កម្ពុជា​ឆ្ពោះទៅរក​សង្គម​មួយ​នៃ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​។ ការពង្រីក​បច្ចេកវិទ្យា​ស្គេ​ន​កូដ QR នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ដាក់បញ្ចូល​នូវ​ប្រព័ន្ធ​អេកូ​ឌីជីថល​ដែលមាន​លក្ខណៈ​ទូលំទូលាយ សុវត្ថិភាព​ព្រមទាំង​ជួយ​ដល់​អតិថិជន​និង​បណ្តា​ហាង​ជា​ដៃគូ​ក្នុង​តំបន់ ក្នុង​ការធ្វើ ឬ​ទទួល​ប្រតិបត្តិ​ការទូទាត់​ប្រាក់​ដែល​ងាយស្រួល រហ័ស​និង​មាន​សុវត្ថិភាព​។

​សេវា​ទូទាត់​ប្រាក់​តាមរយៈ​ការ​ស្គេ​ន​កូដ QR របស់​ម៉ា​ស្ទ័​រកា​ត គឺជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធិភាព​សម្រាប់​បណ្តា​ហាង​អាជីវករ ដែល​នឹង​ជួយ​ពួកគេ​ឱ្យ​រីកចម្រើន​មុខ​ជំនួញ​របស់​ពួកគេ​ខណៈពេលដែល​ពួកគេ​អាច​កាត់​បន្ថយថ្លៃ​ចំណាយ​ផ្សេងៗ​ទាក់ទង​នឹង​ការកាន់កាប់​សាច់ប្រាក់​។​ដំណោះស្រាយ​ទូទាត់​ប្រាក់​ដោយ​ស្គេ​ន​កូដ QR របស់​ម៉ា​ស្ទ័​រកា​ត ក៏​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​គ្រប់គ្រង​ពេញលេញ​នៃ​ការទូទាត់​ប្រាក់​របស់​ពួកគេ និង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃប្រតិបត្តិ​ការទូទាត់ ប្រាក់​ដែល​មិន​សមស្រប​ណាមួយ​”​។​
​ការស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​ម៉ា​ស្ទ័​រ​កាត​បាន​បង្ហាញថា ម្ចាស់​កាត​ដែល​នៅ​អាស៊ីអាគ្នេយ៍​មាន​អារម្មណ៍​ថា ការ​ស្គេ​ន​កូដ QR របស់​ម៉ា​ស្ទ័​រកា​ត​ពិតជា​ផ្តល់ជូន​គាត់​នូវ​ភាពងាយស្រួល និង​ការត្រួតពិនិត្យ​លើ​សាច់ប្រាក់​បាន​សមស្រប​។​ជាង​៧៣%​នៃ​អ្នកផ្តល់​ចម្លើយ​ក្នុងការ​ស្រាវជ្រាវ​នោះបាន​និយាយថា​ដំណោះស្រាយ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​នឹង​បំពេញ​នូវ​តម្រូវការ​សម្រាប់​ដំណើរការ​ទូទាត់​ប្រាក់​ផ្សេងៗ​ដោយសារតែ​វា​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​និង​ចំណាយ​តិចតួច​។​

​សេចក្តីប្រកាស​នេះ​កើតឡើង​បន្ទាប់ពី​ការដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​Bharat QR ដែលជា​ដំណោះស្រាយ​ទទួលស្គាល់ QR code ដំបូង​គេ​បង្អស់​របស់​ពិភពលោក នៅក្នុង​ប្រទេស​ឥណ្ឌា និង​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្គេ​ន​កូដ QR កម្រិតស្តង់ដា​នៅក្នុង​ប្រទេស​ថៃ​។ នៅ​ប្រទេស​សិង្ហ​បុរី ម៉ា​ស្ទ័​រ​កាត​ទើបតែ​ធ្វើ​កិច្ចសហការ​ជាមួយ បណ្តាញ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត​ចំនួន ០៦ ផ្សេងទៀត​ដើម្បី​បង្កើត​សម្ព័ន្ធភាព​មួយ​ដែល​អាច​បើក​បណ្តាញ QR ដែល​អាច​ដំណើរការបាន​ស្របតាម​កូដ QR របស់​ប្រទេស​សិង្ហ​បុរី ។​

​ប្រព័ន្ធ​ស្គេ​ន​កូដ QR របស់​ម៉ា​ស្ទ័​រកា​ត ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ស្គេ​ន​កូដ​QR ស្តង់ដារ​របស់​EMVCo ដែល​អនុញ្ញាត​ឲ្យ​បណ្តា​ហាង​ជា​ដៃគូ អាច​ទទួល​ធ្វើការ​ទូទាត់​តាម​ម៉ា​ស្ទ័​រកា​ត ដោយ​មិនចាំបាច់​ត្រូវការ​ម៉ាស៊ីន POS​។ អតិថិជន​ដែលមាន​ម៉ា​ស្ទ័​រ​កាត​ទាំងអស់ គ្រាន់តែ​ស្កេ​ន​កូដ QR ប្រភេទ​EMVCo ដោយ​ប្រើប្រាស់​កម្មវិធី​ធនាគារ​នៅក្នុង​ទូរស័ព្ទដៃ​របស់​ពួកគេ នៅលើ​លេខ​កូដ​ដែល​ដាក់តាំង​នៅតាម​ហាង​នានា​។​ដំណោះស្រាយ​ទូទាត់​ប្រាក់​ដោយ​ស្គេ​ន​កូដ QR របស់​ម៉ា​ស្ទ័​រកា​ត គឺ​ស្របតាម​ស្តង់ដារ EMVCo QR ជាស​កល​។ ម៉ា​ស្ទ័​រ​កាត​បានធ្វើការ​ជាមួយ EMVCo និង​ឧស្សាហកម្ម​ដទៃទៀត​ដើម្បី​ធានាឱ្យមាន​ភាពស៊ីសង្វាក់​ក្នុង​កូដ QR ដែល​ត្រូវបាន​បង្កើត​និង​មាន​វត្តមាន​នៅលើ​ទូរស័ព្ទ​ចល័ត​របស់​អតិថិជន​។ ការចេញផ្សាយ​នៃ កូដ QR EMVCo QR នៅ​ខែកក្កដា​ឆ្នាំ ២០១៧ បាន​ជម្រុញ​ឲ្យ​មានការ​រីកសាយ​នៃ​ស្តង់ដារ QR សម្រាប់​ការបង់ប្រាក់​ដោយ​ស្គេ​ន​កូដ QR ទូទាំង​អាស៊ី​។ ការអនុវត្ត​ស្តង់ដារ​ទាំងនេះ​មានន័យថា​បណ្តា​អាជីវករ​អាច​បង្ហាញ​លេខ​កូដ QR តែមួយគត់​ដើម្បី​ទទួលយក​ប្រភេទ​នៃ​ការបង់ប្រាក់​ខុសៗ​គ្នា ដើម្បី​នាំ​ឲ្យ​បទពិសោធន៍​ក្នុងការ​ទូទាត់​ដោយ​ស្គេ​ន​កូដ QR កាន់​តែមាន​ភាពងាយស្រួល សម្រាប់​ទាំង​អតិថិជន ទាំង​អាជីវករ​។​

​ប្រព័ន្ធ​ទូទាត់​ដោយ​ស្គេ​ន​កូដ​QR របស់​ម៉ា​ស្ទ័​រកា​ត​ផ្តល់ជូន​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) ជាមួយ​ដំណោះស្រាយ​ប្រតិបត្តិការ​សាមញ្ញ​និង​មាន​ប្រសិទ្ធភាព​។ ស្របតាម​ស្តង់ដារ EMVCo ទូទាំង​ពិភពលោក បណ្តាញ​អាជីវករ ត្រូវបាន​ធានា​នូវ​ប្រព័ន្ធ​ឥតគិតថ្លៃ​នៃ​ការទទួលបាន​ការទូទាត់​ពី​អ្នកផ្តល់​សេវា​ជាច្រើន​ក្នុង​លក្ខណៈ​ស្តង់ដារ​ដោយ​ប្រើ​កូដ QR រួមមួយ​សម្រាប់​អតិថិជន​របស់​ពួកគេ​ទាំងអស់​។​
​អតិថិជន​ដែលមាន​ម៉ា​ស្ទ័​រ​កាត​ទាំងអស់ នឹងមិន​ចាំបាច់​យក​កាត ឬ​ទឹកប្រាក់ មក​តាម​ខ្លួន​ឡើយ ហើយ​ពួកគេ​ក៏​នៅតែ​អាចធ្វើ​ការទូទាត់​ប្រាក់​នៅតាម​បណ្តា​ហាង​នានា​ឬ​ម៉ាស៊ីន​លក់​ភេសជ្ជៈ​ដោយ​ស្វ័យប្រវត្តិ ដោយ​គ្រាន់តែ​ប្រើ​ទូរស័ព្ទ​ចល័ត​របស់​ពួកគេ​។​នៅពេលដែល​ពួកគាត់​អាច​គ្រប់គ្រង​លើ​ប្រតិបត្តិការ​របស់​ពួកគេ អតិថិជន​ម៉ា​ស្ទ័​រកា​ត​អាចធ្វើ​ការទូទាត់​តាម​កម្មវិធី​នៅក្នុង​ទូរស័ព្ទដៃ​របស់​ពួកគេ ដើម្បី​ទទួលបាន​បទពិសោធន៍​ទូទាត់ ប្រាក់​ដែល​ងាយស្រួល និង​មាន​សុវត្ថិភាព​គ្រប់ពេល​។ ដំណោះស្រាយ​ទូទាត់​ប្រាក់​ដោយ​ស្គេ​ន​កូដ QR ក៏​អាច​ធ្វើបាន​ដោយនៅ​ក្រៅប្រទេស​ផងដែរ​ព្រោះ​វា​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​ក៏ដូចជា​ប្រទេស​កម្ពុ​ជាមាន​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់​ពេល​គាត់​ទិញ​ទំនិញ​ផ្សេងៗ​ដោយ​មិនចាំបាច់​ព្រួយបារម្ភ​ពី​ឧបសគ្គ​ដែល​កើតមាន​ដោយសារ​ការមិន​ចេះ​ភាសា​ក្នុងស្រុក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម