ស៊ុប​ខ្ទឹមបារាំង​

3216
ចែករម្លែក
  • 5
    Shares

+ គ្រឿងផ្សំ​
– សាច់មាន ៤​ខាំ (​សាច់​ទ្រូង​)
– ខ្ទឹមបារាំង ១​មើម
– ស៊ុត ២​គ្រាប់​
– ម្រេច​ម៉ត់ កន្លះ​ស្លាបព្រា​កាហ្វេ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ៣​ស្លាបព្រា​កាហ្វេ​
– ស្កសរ ១​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ខ្ទឹមបារាំង​ហាន់​ស្ដើងៗ​ល្មម​, សាច់មាន់​ហាន​ដុំៗ​ប្រឡាក់​ជាមួយ ប្រេងខ្យង​កន្លះ​ស្លាបព្រា​បាយ ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​កាហ្វេ និង​ម្រេច​ម៉ត់​កន្លះ​ស្លាបព្រា​កាហ្វេ ច្របល់​ឲ្យ​សព្វ​គ្រឿង​ទុក​មួយអន្លើ​
– ដំបូង​ដាក់​ដាំទឹក​ស្មាន​ឲ្យ​ល្មម​លិច​សាច់​នឹង​បន្លែ ពេល​ទឹក​ពុះ​ដាក់​ខ្ទឹមបារាំង​ចូល​រួច​ដាក់ គ្រឿង​ប្រេង ខ្យង​កន្លះ​ស្លាបព្រា​បាយ ទឹកស៊ីអ៊ីវ​២​ស្លាបព្រា​កាហ្វេ ស្ករស ១​ស្លាបព្រា​កាហ្វេ ទុក​ឲ្យ​ពុះ​២​នាទី សឹម​ដាក់​សាច់មាន់​ចូល​រម្ងាស់​ឲ្យ​ឆ្អិន​សាច់ គោះ​ស៊ុត​តប់​ឲ្យ​បែក​រួច​ដាក់ចូល រម្ងាស់​ឲ្យ​រីង​ទឹក​នៅ​ខាប់ៗ រួច​បិទ​ភ្លើង​ច​ង្រា្ក​ន ពេល​ញ៉ាំ​ហាន់​ស្លឹក​ខ្ទឹម​បន្ថែម​ពីលើ​រួច​ជាការ​ស្រ​ច ៕ ប្រភព​: Ying World Food​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ