គ្រាន់តែ​ស្វាយ​ក្តឹប​ភ្លាម មាន​ហាងឆេង​ភ្លែត ចូល​ខ្ចប់​កក់​ទុក​រួចជាស្រេច​

1541
ចែករម្លែក
  • 52
    Shares

​ដោយ : ​មូល​សម្បត្តិ​/ភ្នំពេញ : ​អ្នក​សមាគម​ស្វាយកែវ​រមៀត​នៅ​ស្រុក​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់​ស្ពឺ ​ដែលជា​ជង្រុក​ដំណាំ​ស្វាយកែវ​រមៀត​ដ៏​ធំ​មួយ​ប្រចាំខេត្ត​នេះ ​បានឲ្យ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា ​ផ្លែស្វាយ​ខុសរដូវ ដែល​គេ​បង្កើន​រដូវឲ្យ​ផ្លែ​នា​កណ្តាល​ឆ្នាំនេះ​កំពុង​រោយ​ផ្កា បង្កើន​ក្តឹប​ស្វាយ​យ៉ាងច្រើន​ធំ​ប៉ុន​មេដៃ មេជើង​ភាគច្រើន ត្រូវបាន​ឈ្មួញ​វៀតណាម​ចូលទៅ​តថ្លៃ កក់​លុយ​ហើយ​ខ្ចប់​ក្រដាស​តាម​ផ្លែស្វាយ​ប្រភេទ​លេខ​1​និង​លេខ​2​ក្នុងតម្លៃ​១,៨០០រៀល​ក្នុង​១គីឡូក្រាម​។​

​លោក​ទុយ វរៈ​ តំណាង​សមាគម​ស្វាយកែវ​រមៀត​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់​បាន​រាយការណ៍​ឲ្យដឹងថា ​ស្វាយ​ដែល​គេ​ខ្ចប់​ក្រដាស​ជាប់​នឹង​ដើម​នេះ​ ជា​ស្វាយ​ល្អ​សំរាប់​នាំ​ចេញទៅ​ក្រៅប្រទេស គឺ​ប្រទេស​ចិន​ជាទី​ផ្សារ​ធំ តែ​នាំចេញ​តាម​ឈ្មួញ​វៀតណាម​ដូច​រាល់​ឆ្នាំមុនៗ​មិនអាច​នាំចេញ​ទៅ​ចិន​ត្រង់​នោះទេ​ ។ ​ចំណែក​ស្វាយ​ប្រភេទ​លេខ៣​ ដែល​គេ​មិន​ខ្ចប់​នៅតាម​ដើម​គឺមាន​តម្លៃ​ពី៧០០​ទៅ៨០០រៀល​ក្នូ​ង១​គីឡូក្រាម​។ ​ស្វាយ​នេះ​គេ​និយម​ថា​ជា​ស្វាយ​ចូល​រោងចក្រ​ ឬ​ជា​ស្វាយ​ដែល​ថៃ​ទិញយក​ទៅធ្វើជា​តំណាប់​សំរាប់​លក់​ទីផ្សារ​។​

​លោក​វរៈ បន្ដ​ថា ​ឥឡូវ​នៅ​ស្រុក​ខ្មែរ​យើង​ក៏មាន​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​ធ្វើជា​ដំណាប់​ដែរ​ ។ ​ទោះបី​ដំណាំ​ស្វាយកែវ​រមៀត​នូវមាន​ទីផ្សារ​ចង្អៀត មាន​ទីផ្សារ​មិន​ច្បាស់លាស់ ផ្សងព្រេង​តម្លៃ​ពឹង​លើ​មាត់​ឈ្មួញកណ្តាល​យ៉ាងណាក៏ដោយ ក៏​ដំណាំ​នេះ​នៅតែ​កើន​ការដាំដុះ​អត់​រាថយ​ឡើយ​។ ​សមាគម​នេះ​មាន​ការដាំដុះ​ជាង​១០​ម៉ឺន​ដើម ហើយ​ជាង៨,០០០​ដើម​កំពុង​ទទួលផល​គឺ​កើន២០%​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៧​។ ​ឆ្នាំនេះ​ទំនងជា​ទីផ្សារ​ស្វាយកែវ​រមៀត​មិន​ចង្អៀត​ដូច​ឆ្នាំមុនៗ​នោះទេ​ ៕B