រដ្ឋមន្ត្រីការបរទេស​អា​រិ​ក ៖ ចិន​និង​រុស្ស៊ី​ទទួលខុសត្រូវ​ចំពោះ​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​

1311
ចែករម្លែក

​លោក រិច ធី​ល​ល័​រ​សុន រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៩​ខែកក្កដា បន្ទាប់ពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ជា​ចុងក្រោយ​បំផុត​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ថា ចិន និង​រុស្ស៊ី​គឺជា​អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​កូរ៉េខាងជើង ។​

​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន បាន​និយាយថា ការសាកល្បង​នេះ បាន​បញ្ជាក់ថា ទឹកដី​អាមេរិក​ទាំងមូល ស្ថិតនៅក្នុង​រង្វង់​វាយប្រហារ បន្ទាប់ពី​មានការ​សាកល្បង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប (ICBM) លើក​ទី​២​របស់​កូរ៉េខាងជើង​នៅក្នុង​ខែ​នេះ កាលពី​ថ្ងៃ​សុក្រ​។​

​លោក​ធី​ល​ល័​រ​សុន​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ថា “​ក្នុងនាម​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​និង​មាន​ឥទ្ធិពល​ខ្លាំង​លើ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នោះ ចិន​និង​រុស្ស៊ី​គឺជា​ដែល​អ្នក​ពិសេស​និង​តែមួយគត់ ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការគំរាមកំហែង​ដែល​កើនឡើង​ចំពោះ​ស្ថិរភាព​តំបន់​និង​ចំពោះ​ស្ថិរភាព​ពិភពលោក​។​

​លោក​បាន​បន្ថែមថា “​ការសាកល្បង​នេះ គឺជា​ការរំលោភបំពាន​ដ៏​ខ្លាំង​លើ​សេចក្តីសម្រេចចិត្ត​នានា​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែល​បង្ហាញ​ឆន្ទៈ​របស់​សហគម​អន្តរជាតិ​” ។​

​ការបាញ់​សាកល្បង​កាលពី​ថ្ងៃ​សុក្រ​របស់​កូរ៉េខាងជើង​នេះ បានកើត​ឡើង តែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​ការដាក់ទណ្ឌកម្ម ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​៕ ដោយ៖ សុខា

​លោក រិច ធី​ល​ល័​រ​សុន រដ្ឋមន្ត្រីការបរទេស​អា​រិ​ក

ទីតាំងផ្សាយពាណិជ្ជកម្ម