​ឃាត់ខ្លួន​វៀតណាម​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​១០​កញ្ចប់​តូច​

659
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​ជំនាញ​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​ជ​នស​ង្ស័​យេ​ជា​ជនជាតិ​វៀតណាម​ម្នាក់​ករណី​ជួញដូរ​ថ្នាំញៀន​និង​ដកហូត​ចំនួន​១០​កញ្ចប់​តូច​។​ការឃាត់ខ្លួន​នៅត្រង់ចំណុច​ផ្សារ​តូច​សង្កាត់​ទួ​ក​សង្កែ​១​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​៣​ទាបភ្លឺ​ថ្ងៃទី​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ​ទន់​ហ៊ី​វ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិ​វៀតណាម​មានមុខ​របរ​មិន​ពិតប្រាកដ​ទីលំនៅ​ភូមិ​ផ្សារ​តូច​ក្រុម​១៤​សង្កាត់​ទួល​សងែ្ក​១​ខណ្ឌឫស្សីកែវ​។​វត្ថុតាង​ដកហូត​មាន​១/​ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា​ចំនួន​១០​កញ្ចក់​តូច​។

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​៕S/​

​ឃាត់ខ្លួន​វៀតណាម​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​១០​កញ្ចប់​តូច​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ