អភិបាល​រាជធានី​៖ ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ,​ពង្រឹង​យន្តការ​លើ​ការបំរើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ

757
ចែករម្លែក

កុំ​ឱ្យឮ​ពាក្យ​ថា​ពិបាក​
​ដោយ​៖​រ៉ា​ម៉ន​
ភ្នំពេញ​៖ លោក អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​ស្មៀន ចៅសង្កាត់ អភិបាលខណ្ឌ ក៏​ដូច​កម្លាំង​មាន​សម្ថ​ត​កិច្ច ត្រូវ​ព​ង្រឹ​ក ការអនុវត្ត​តួនាទី ភារកិច្ច​ស្នូល​របស់ខ្លួន លើ​សេវាសាធារណៈ បំពេញ​ឯក​ស្នារ​លិខិតស្នាម ធ្វើយ៉ាងណា បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ជៀសវាង បងប្អូន​ទៅ​ពឹង​ពរ រក​ចៅសង្កាត់​មិនឃើញ ពិបាក​ជាង​ទៅរក​ជួប​រដ្ឋមន្ត្រី​ទៀត​នោះ​។​
លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​បែបនេះ​ធ្វើឡើង​ក្នុង​សន្និបាត​បូល​សរុប ការងារ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និតិ​កាល​ទី​៦ ឆ្នាំ​២០១៨ របស់ គណៈកម្មការ​រៀបចំ ការបោះឆ្នោត​រាជធានី​ភ្នំពេញ កាលពី ថ្ងៃទី ២៧ សីហា នៅ​សាលា​រាជធានី ដែលមាន​វត្តមាន​ចូលរួម​ពី​អស់លោក​ជា​អភិបាលខណ្ឌ ចៅសង្កាត់ លោក​មេ​ប៉ុស្តិ៍ ចំណុះអោយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​នោះ​។​
​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសា​ស៏​ថា​៖ កន្លងមកនេះ មាន​ភាព​អសកម្ម ចំពោះ​ការបំពេញ​សេវាសាធារណៈ​របស់​ប្រជាពលរដ្ឋ ដោយបាន​លេចឮ​ពាក្យ​លើ​ឡើង​ថា រក​ចៅសង្កាត់ ពិបាក​ជួប​ជាង​រដ្ឋមន្ត្រី​នោះ នៅពេលនេះ លោក​អភិបាល​រាជធានី សុំ​ឲ្យ​ចៅសង្កាត់ អភិបាលខណ្ឌ​និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​ការងារ​នេះ​ឡើងវិញ​។ គ្រប់​មន្ត្រី​ដែលមាន​តួ​មាន​តួនាទី​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ដោយ​យកចិត្តទុកដាក់ លើ​ការងារ​តម្រូវការ ប្រជាជន​ឲ្យ​បានល្អ​។​
​លោក​អភិបាល​រាជធានី​បានបញ្ជាក់​ទៀតថា​៖ ការងារ​បំពេញ​សេវាសាធារណៈ​នេះ រាជរដ្ឋាភិបាល​បានរៀបចំ​យន្តការ​ច្រកចេញ ចូល​តែមួយ​រាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង ប៉ុន្តែ​នៅ​ខ្វះចន្លោះ​ត្រង់​សង្កាត់​នេះ ដូច្នេះ ទើប​រដ្ឋបាល​រាជធានី​សុំ​ឲ្យ​សង្កាត់​រៀបចំ​យន្តការ​ជា​ក្រុម​ចាំ​ទទួល បដិសណ្ឋាកិច្ច​ទទួល​សេវា​ជូន​ប្រជាពលរដ្ឋ​ជាប់​ជាប្រចាំ​។​
​ជាមួយគ្នា​នោះ​លោក​អភិបាល​រាជធានី​បន្តទៀតថា​៖ កិច្ចការងារ​នេះ យើង​បាន​អនុវត្ត​ហើយ ហើយ​សម្លេង​ដែល​ធ្លាប់​ឮថារ​កចៅ សង្កាត់​ពិបាក​រក​ជួប​ជាង​រដ្ឋមន្ត្រី​នោះ ត្រូវបាន​សាបរលាប​ហើយ ។ ចឹ​ង​ទេ កិច្ចការងារ​នេះ​សុំ​ឲ្យ​អស់លោក លោកស្រី​ជា​ចៅសង្កាត់​ទាំងអស់​អនុវត្ត​ផែនការ​នេះ​បន្ត ហើយ​រៀបចំ​ផែនការ​នេះ ឲ្យ​ទៅជា​យន្តការ​១​ជាប់​ជាប្រចាំ ដើម្បី ធ្វើយ៉ាងណា​បំរើសេវា បំរើ​សន្តិសុខ​ជុន​ប្រជាពលរដ្ឋ​។ លោក អភិបាល​រាជធានី បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី រដ្ឋបាល​ខណ្ឌ រដ្ឋបាល​សង្កាត់ សុទ្ធសឹង ជា​អ្នកបំរើ​ប្រជាពលរដ្ឋ ដែល​គេ​ហៅថា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​ដូច្នេះ កិច្ច​ការបំរើ​ប្រជាពលរដ្ឋ​នេះ ត្រូវធ្វើ​ចាប់ពី​ភូមិ សង្កាត់ ខណ្ឌ រាជធានី​ភ្នំពេញ ព្រោះថា គ្រប់​ការងារ បើសិនជា​មិនមាន​ការទទួលស្គាល់ និង​ការចូលរួម ពី​ប្រជាពលរដ្ឋ​នោះ កិច្ចការ​របស់​យើង ក៏​មិន​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ដែរ​។​
គួរ​បញ្ជាក់ថា​៖ បច្ចុប្បន្ន រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន​១២ សង្កាត់​ចំនួន​១០៥ ភូមិ​ចំនួន​៩៥៣ និង​មន្ទីរជំនាញ​ចំនួន​២៦​មន្ទីរ ដែល​សុទ្ធសឹង​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម