អូស្ត្រាលី គាំទ្រ​ចំណាត់ការ​យោធា​ការពារ​ជាមុន​លើ​កូរ៉េខាងជើង​

1226
ចែករម្លែក

រដ្ឋាភិបាល​អូស្ត្រាលី បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៩​ខែកក្កដា​ថា​ថា​ខ្លួន​គាំទ្រ​ចំណាត់​​ការ​យោធា​ការពារ​ជាមុន ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​ប្រទេសជិតខាង​នៃ​ប្រទេស កូរ៉េខាងជើង បន្ទាប់ពី​មានការ​សាកល្បង​​មី​ស៊ី​ល​ដោយ​កូរ៉េខាងជើង​ចុងក្រោយ​នេះ ។​

​អូ​ស្រា្ត​លី គាំទ្រ​ចំណាត់ការ​ការពារ​នៅក្នុង​តំបន់ ដែលជា​ការឆ្លើយតប​ដ៏​ចាំំ​បាច់​ចំពោះ​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​កូរ៉េ​ខាង​ជើង​។ ភាព​តានតឹង​កើនឡើង​ក្នុង​តំបន់ គឺជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​នេះ​។​

​កាលពីពេល​មុននេះ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in បាន​និយាយថា លោក​ចង់​ដាក់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​​បន្ថែមទៀត​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​របស់លោក ហើយ​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង ក៏បាន​និយាយ​ផងដែរ​អំពី​ផែន​​ការដាក់​គ្រឿង​សព្វាវុធ​យុទ្ធសាស្ត្រ​អាមេរិក​បន្ថែមទៀត​នៅ​ទ្វីប​កូរ៉េ​នេះ​។​

​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​រួម​របស់​ពួកគេ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull និង រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Julie Bishop រួមទាំង លោកស្រី Marise Ann Payne រដ្ឋ​ម​ន្រី្ត​ការពារជាតិ​អូស្ត្រាលី បាន​ជំរុញ​ចិន​ឱ្យប្រើ​ប្រាស់​ឥទ្ធិ​ពល​របស់ខ្លួន​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដើម្បី​អូសទាញ​រដ្ឋាភិបាល​នេះ ចេញពី​ការអភិវឌ្ឍន៍​កម្មវិធី​អាវុធ​របស់ខ្លួន​ដែល​អង្គការ​សហ​​ប្រជាជាតិ​ហាមឃាត់​នោះ​។​

​ការបាញ់​សាកល្បង​មី​ស៊ី​ល​កាលពី​យប់​ថ្ងៃ​សុក្រ​ដោយ​កូរ៉េខាងជើង​នោះ គឺជា​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​(ICBM )​ទី​២​របស់ខ្លួន​ ក្នុង​រយៈពេល​មិន​ដល់​មួយខែ​ផង​។ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ត្រូវបាន​រិះគន់​យ៉ាងខ្លាំង​ដោយ​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​ ចំពោះ​ការរំលោភបំពាន​សេចក្តី​ស​ម្រ​ច​ចិត្ត​របស់​អង្គការសហប្រជាជាតិ ខណៈដែល ចិន បាន​អំពាវនាវ​ឱ្យមាន​ការប្រយ័ត្នប្រយែង​​ដើម្បី​ទប់ស្កាត់​ភាព​តានតឹង​ពី​ការកើនឡើង​ថែមទៀត​៕ដោយ៖សុខា

ការបាញ់​សាកល្បង​មី​ស៊ី​ល​កាលពី​យប់​ថ្ងៃ​សុក្រ​ដោយ​កូរ៉េខាងជើង​នោះ គឺជា​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​(ICBM )​ទី​២​របស់ខ្លួន​ ក្នុង​រយៈពេល​មិន​ដល់​មួយខែ​ផង​(1055)